ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-11-22 · 5,485 ដងមើល

ឱកាសពិសេសសម្រាប់និស្សិតទន្តសាស្រ្តគ្រប់រូប ផ្តល់ជូនដោយសមាគមទន្តពេទ្យកម្ពុជា...

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

ជានិស្សិតទន្តសាស្ត្រមែនទេ? សិក្សានៅសាកលវិទ្យាល័យណាក៏ដោយក៏អាចចូលរួមបានដែរ…

CDAMEX 2018 Scientific Oral and Poster Presentation Competition ក្រោមការផ្តួចផ្តើម និងរៀបចំឡើងដោយ សមាគមទន្តពេទ្យកម្ពុជា ហៅកាត់ថា CDA (Cambodia Dental Association) បានត្រឡប់មកជាថ្មីហើយ…

នេះជាឱកាសពិសេសសម្រាប់និស្សិតទន្តសាស្រ្តគ្រប់រូប ក្នុងការចូលរួមប្រកួតប្រជែងគ្នាតាមរយៈការផ្ញើAbstractនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនមកកាន់តំណាងសមាគមទន្តពេទ្យកម្ពុជា ដើម្បីទទួលបានឱកាសក្នុងការឈ្នះនូវរង្វាន់ជាសាច់ប្រាក់សម្រាប់ជ័យលាភីចំនួន៣រូប ក្នុងនោះរួមមាន៖ -ទឹកប្រាក់200$ សម្រាប់ជ័យលាភីលេខ១ -ទឹកប្រាក់150$ សម្រាប់ជ័យលាភីលេខ២ -ទឹកប្រាក់100$ សម្រាប់ជ័យលាភីលេខ៣

គួរបញ្ជាក់ផងដែរថា គណៈកម្មការនៃសមាគមទន្តពេទ្យកម្ពុជានឹងធ្វើការវាយតម្លៃទៅលើAbstracts នៃបេក្ខភាពដែលបានចូលរួមទាំងអស់ ដើម្បីធ្វើការជម្រុះយកស្នាដៃដែលនឹងត្រូវទទួលបានឱកាសក្នុងការធ្វើបទបង្ហាញទៅលើស្នាដៃរបស់ខ្លួននៅលើPoster (Oral and PosterPresentation)ក្នុង សន្និសីទ និងពិព័រណ៍ទន្តសាស្រ្តនៃសមាគមទន្តសាស្រ្តកម្ពុជា(Cambodia Dental Association Meeting and Exhibition) ហៅថា CDAMEX 2018 ដែលនៅប្រព្រឹត្តទៅនៅថ្ងៃទី១៧ និង១៨ ខែមករា ឆ្នាំ២០១៨ នៅឯសណ្ឋាគារសុខាភ្នំពេញ។

ប្រធានបទ ៖ ទាក់ទិននឹងវិស័យទន្តសាស្រ្ត (មិនកំណត់ប្រធានបទ) ភាសា ៖ អង់គ្លេស កាលបរិច្ឆេទឈប់ទទួលពាក្យចូលរួម ៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនង និងផ្ញើនូវAbstracts របស់អ្នកទៅកាន់សមាគមទន្តពេទ្យកម្ពុជា តាមរយៈ លោកទន្តបណ្ឌិត ស៊ឹង គីមសាន លេខទូរស័ព្ទ ៖ 012 977 790/ 070 977 790 អ៊ីម៉ែល ៖ kimsansoeng@gmail.com

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ