ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-02-06 · 3,696 ដងមើល

Valentine ខ្ញុំ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ឲ្យតែចូលដល់ខែកុម្ភៈ ម្នាក់ៗតាំងចាប់ផ្តើមនឹកគិតដល់ពាក្យបួនម៉ាត់ហើយ…គឺថា…ពាក្យអីដែលតំណាងឲ្យថ្ងៃ១៤ ខែកុម្ភៈហោ៎!!! ប្រាកដជាគិតឃើញហើយ…គឺ​ Valentine’s Day នុះអី!!! ទាំងអ្នកមានលិឍ និងអ្នកអត់លិឍ ឬអ្នកសីងហ្គលអាជីពដូចខ្ញុំ ចេះតែជ្រួលជ្រើមតាមគ្នា។ មិនចង់និយាយទេ៎…តែវាជារឿងពិតដែលថា មិនដែលស្គាល់ជាតិគេសារភាពស្នេហ៍ដាក់ (#sadbuttrue) នេះមិនមែនមានន័យថាអត់អ្នកស្រលាញ់ទេណា៎…គ្រាន់តែមិនទាន់ជួបអ្នកមានភាពក្លាហានមកសារភាព…ហើយឲ្យតែថាមើលរឿងកុន ឬរឿងភាគស្នេហាលើកណា ក៏បានត្រឹមតែប្រកាច់ប្រកិនតែម្នាក់ឯងរហូតហ្នឹង…គឺ បានត្រឹមស្រមៃរហូតមក

១៤កុម្ភៈឆ្នាំនេះ…ដូចរាល់ឆ្នាំដែរ…ខ្ញុំបានចំណាយពេលមួយព្រឹកទៅមជ្ឈមណ្ឌលកុមារកំព្រា ដើម្បីចែករំលែកក្តីស្រឡាញ់ជាមួយពួកគេ…តែអ្វីដែលប្លែក​ គឺថា​មិនមែនទៅម្នាក់ឯងទេឆ្នាំនេះ…(កុំគិតដល់ណាណីហា៎)

គឺ…ទៅលើកនេះ ទៅលក្ខណៈជាថ្នាក់តែម្តង។ ដោយហេតុថា ទើបតែចំណេញលុយពីលក់អីអីក្នុងកម្មវិធីសប្បុរសធម៌នៅសាលា ហើយពេលដែលប្រាប់គំនិតនេះដល់មិត្តរួមថ្នាក់ ក៏គេទារមកដែរ…

ក៏ម្យ៉ាងដែរ…កុំឲ្យតែឯងដូចរាល់ដងពេក…សំខាន់ គឺថាមានcrushនៅក្នុងចំណោមហ្នឹងដែរ…ម្នាក់ហ្នឹង គេសង្ហា!!! រៀនមិនសូវពូកែ តែមានដុងខាងសិល្បៈកប់ស៊េរី…ម៉ាសាលា នរណាក៏ស្គាល់ថាគេជាអ្នកលេងហ្គីតាដៃឯក(ដូចអួតពេកហើយ!!! តែមែនតើ…) ដែរ។ និយាយរួមទៅ បើមើលពីសម្បកក្រៅទៅ គឺអ៊ែមហ្មង…លើកលែងតែរឿងមួយគត់ គឺថា…មាត់ឆៅ ចិត្តក្តៅ មិនចេះទុកមុខទុកមាត់ឲ្យគេ…តែចរិតហ្នឹង ធ្វើដាក់តែនរណាដែលអាក្រក់ដាក់គេមុននោះទេ។ ចំពោះមនុស្សល្អដូចខ្ញុំនេះ គេឡើងសុភាព​ហើយគួរឲ្យស្រលាញ់ណាស់

ក្រោយពីចែកសម្ភារៈសិក្សាដល់សិស្សគ្រប់គ្នាហើយ ក៏ដល់វេលាកំសាន្តម្តង…អ្នកខ្លះប្រញាប់ប្រញាល់រៀបចំហ្គេមលេង ហើយអ្នកខ្លះទៀតត្រៀមសម្តែងមានទាំងអ្នកច្រៀង អ្នករាំ និងលេងកំប្លែង (ស្តាប់ទៅ ដូចធំដុំណាស់…តែក៏មិនតូចតាចម៉ានដែរ)។ មនុស្សសំឡេងបានដូចខ្ញុំ ក៏បានត្រឹមតែធ្វើជាអ្នកចម្រៀងហ្នឹងឯង…និយាយពីថា រឿងអីមិនដឹង តែបើរឿងច្រើនហ្នឹង កុំឲ្យមេក្រូកាន់ឲ្យសោះ ធានាថាបេះមិនចេញវិញនោះទេ។

ភ័យអរភ័យអរ…ឌឹបឌឹប!!!ឌឹបឌឹប!!! បេះដូងស្ទើរលោតចេញក្រៅ ដោយសារតែត្រូវច្រៀងជាមួយនឹងអាប៉ិដែលខំក្រាស់តាំងពីឆ្នាំទីមួយម៉ោហ្នឹង…ភ្លេចប្រាប់ទៅថា ខ្ញុំឈ្មោះ«ណាវីន» ហើយគេគ្រប់គ្នាហៅម្នាក់ហ្នឹងថា«ឌែន»។ ហ៊ើយ!!! មិនបានត្រៀមចិត្ត ព្រោះតួឯកពិតមិនស្រួលខ្លួន (មករាកអីចំពេលល្អម្ល៉េះទេ!!! មកធ្វើឲ្យបេះដូងឯងលោតឡើងញាប់យ៉ាងហ្នឹងហា៎) ទើបត្រូវជំនួស…

ដឹងថាបទអីទេ? «យើងពីរនាក់ស្រលាញ់គ្នាបានទេ៎?» ព្រះអើយ!!! គេឡើងធម្មតា ហើយខ្ញុំឡើងញ័រអស់ហើយដៃហ្នឹង…តែត្រូវប្រឹងទប់ មិនចឹងទេ បែកធ្លាយពេញហ្នឹងឡូវហើយ…មិនដឹងហេតុអី…មុខគេឡើងខ្យូត ជាពិសេសភ្នែកឡើងទាក់ទាញយ៉ាងហ្នឹង (អា៎!!! មិនមែនក្នុងន័យអីទេ គឺថាទាក់ទាញបែប…បែបស្រទន់ ប្រកបដោយមន្តស្នេហ៍)

ច្រៀងបណ្តើរ បន្លំសំឡឹងភ្នែកបណ្តើរ…ទោះមិនមែនជាតួឯកពិតដូចក្នុងបទចម្រៀង តែប៉ុន្មាននាទីដែលបានច្រៀងហ្នឹង​ ក៏គ្រប់គ្រាន់ហើយ…ក្តីសុខតូចតាច តែមានន័យ…ងាយណា៎ បានច្រៀងបទឆ្លើយឆ្លងចឹងចឹងជាមួយក្រាស់ហូ៎…(ច្រណែនទេ៎???)

ក្រោយពីចប់កម្មវិធី ក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន ជាពិសេស​ អ្នកមានគូ តែ…នៅសល់ប៉ុន្មាននាក់ដែរ ដែលមិនចង់ចូលផ្ទះ (គឺស៊េរីអ្នកអត់លិឍហ្នឹងឯង)។ ខ្ញុំលឺតែឌែនក៏ចង់ចេញក្រៅដែរ ក៏នឹកដល់អត្ថបទ«លេសបបួលcrushចេញក្រៅ» (នៅក្នុងគេហទំព័រនេះដែរ ត្រង់ផ្នែកកំសាន្ត) ភ្លាម ហើយក៏សាកល្បងប្រើស្នៀតទៅញ៉ាំអីមុនគេ…

បានសម្រេច!!! ក៏ព្រោះតែដល់ម៉ោងឃ្លានល្មមហ្នឹងឯង…គេ និងខ្ញុំសុទ្ធតែពូកែញ៉ាំដូចគ្នា (ជានិស្ស័យឲ្យច្បាស់ក្រឡែតនៀក៎…) ក្រោយមកក៏ទៅដល់វគ្គទៅច្រៀងខារ៉ាអូខេ…ក្រុមកូរឥតល្ហែ!!! ២ម៉ោង ឡើងស្អកក ហើយចុកអស់ដៃ និងជើង…តែសប្បាយខ្លាំង (ព្រោះវត្តមានគេច្រើនជាង)

គិតថានឹងបបួលគេមើលកុនដែរ តែថ្ងៃពិសេសបែបនេះ មិនបានកក់មុន ដឹងតែមិនបាច់ចូលទេ…ណាមួយ ទៅកន្លែងបែបហ្នឹង នាំតែឈឺចាប់ទេ ក៏ព្រោះថា ដឹងតែឃើញគេបណ្តើរគ្នាមួយគូៗមិនខានទេ…ក៏រាងព្រលប់ដែរហើយ យើងក៏ស្រុះស្រួលគ្នាទៅអង្គុយញ៉ាំអីផឹកអីនៅPubវិញ។ កុម្ម៉ង់បានដូចចិត្ត ត្រង់ថាទៅកន្លែងដែលមានគេច្រៀងផ្ទាល់ (ស្រួលបានឡើងច្រៀងពេលស្រវឹងស្រឿងៗ)

Blue Margarita ទើបតែអស់ប៉ុន្មានកែវ…ក៏មានអារម្មណ៍ថាក្តៅៗមុខបាត់ហើយ…ហើយតាប៉ិឌែននោះ ឡើងខ្សោយ។ មុខក្រហម ហើយឡើងសឺៗមុនគេបាត់…ដល់ថ្នាក់និយាយស្តាប់គ្នាមិនសូវបានហើយ គេក៏ងើបឡើងទៅសុំគេច្រៀងមួយបទ «Will you be my girl?»។ ពូកែរើសបទណាស់ ប៉ិហ្នឹង!!!​ស្រីៗស្រែកហ៊ោពេញហ្នឹង ម្នាក់ៗជ្រួលជ្រើមណាស់…

ច្រៀងហើយ ឡើងស្វាងហ្មង ហើយក៏ដើរមកវិញដូចគ្មានរឿងអីកើតឡើង…តែអ្វីដែលសំខាន់ អង្គុយឡើងកៀហើយខ្សឹបថា«ពិរោះអត់? ហើយណាកាដូគេ?» ខ្ញុំបើកភ្នែកធំៗ ហើយក៏ប្រឹងស្រវាទាញកាបូបតែក៏យឺតពេល ព្រោះឌែនទាញទៅបាត់ហើយ។ អូយយយយ៎!!! លេងចឹងហ្មង…មិនដឹងថាឃើញកាដូហ្នឹងតាំងពីពេលណា…គឺ សូកូឡាដែលបានរៀនធ្វើប៉ុន្មានខែមុនហ្នឹងណា៎!!! ខំលួចផ្ញើទូទឹកកកគេគ្រប់កន្លែង ក៏ព្រោះតែខ្លាចរលាយ។

គេបើកប្រអប់កាដូទាំងមុខញញឹមបែបច្រឡឺម ហើយក៏ដកប្រអប់សូកូឡាចែកមិត្តផ្សេងទៀតញ៉ាំដែរ​(ឡើងចិតត្តបានណាស់ មិនគិតដល់ទឹកចិត្តអ្នកធ្វើសោះ)។ តែ…គេដកយកសំបុត្រនោះទុកក្នុងកាតាប ហើយខ្សឹបម្តងទៀតថា«ចាំទុកអាននៅផ្ទះម្នាក់ឯងវិញ!!! ខ្លាចអ្នកខ្លះអៀន…»  ខ្ញុំវាយគេមួយដៃ ហើយក៏ត្រូវគេញីសក់លេងដោយទឹកមុខញញឹមស្រស់ (ទើបតែមើលភ្នែកគេជិតបែបនេះលើកទីមួយ ហើយក៏មានអារ​ម្មណ៍កក់ក្តៅណាស់) ពិតជាមិនចង់ឲ្យស្រីផ្សេងមើលឃើញស្នាមញញឹមបែបនេះឡើយ។

មួយសន្ទុះក្រោយមក…ភ្លើងក៏ដាច់…ភ្លឹប!!! អៀវ៎…. ខ្ញុំក៏ភ្ញាក់ខ្លួនព្រើត…ពេលឌែនចាប់ទាញសក់​មកដាក់ច្រមុះ។ What??? មុនហ្នឹងគេងយល់សប្តិទេ៎??? ហ៊ើយ!!! ទេវតាលេងសើចណាស់…តាមពិត ពេលនេះ​គឺខ្ញុំស្ថិតក្នុងសភាពស្រវឹងរកកន្លែងដេកហើយ…ខ្ញុំខំប្រឹងរកមើលប្រអប់សូកូឡា តែក៏បែរជាឃើញនៅលើតុ ហើយឌែនក៏ប្រាប់ថាអ្នករត់តុយកមកឲ្យ។ ដោយសារតែឃើញគេង ក៏ខ្ជិលដាស់ ហើយម្នាក់ៗក៏ភ្លក្សម្នាក់មួយទៅ…ក៏មិនដឹងនិយាយអីទៀត បានត្រឹមនិយាយថា«មិនអីទេ»

ចប់តង់ចុងក្រោយហើយ យើងក៏បំបែកគ្នាទៅផ្ទះ…ហើយឌែនក៏ជិះបណ្តើរមកផ្ទះ ព្រោះផ្ទះមិនឆ្ងាយពីគ្នាប៉ុន្មានដែរ…មុននឹងលាគ្នា គេអេះអុញ ធ្វើដូចមានរឿងអីចង់និយាយ ហើយខ្ញុំនេះ ក៏ទ្រាំមិនបាន​ហើយសួរថា «មានអីនិយាយមែន៎?» «អឺម!!! មិនទេ៎…តែចង់សួរមួយ» «សួរឡូវ ឬចង់សួរពេលក្រោយ?» «ចង់សួរថា..នឹងគិតឲ្យសំបុត្រនោះមកអត់ហ្នឹង? ប្រុងទុកដល់ពេលណា៎?» (ស្លាប់ហើយ!!!​ឡើងមើលឃើញមែន៎??? មកសួរត្រង់ៗចឹងទៀត…ខ្លាំងណាស់យើងហ្នឹង!!!)

មិនបាច់រ៉ាយរ៉ាប់ទៀតទេ៎…ដឹងត្រឹមថា​ ពេលដល់ផ្ទះ ម្នាក់ហ្នឹងsend relationship​ requestមក…ហើយចម្លើយខ្ញុំមិនបាច់ប្រាប់ ក៏អ្នកដឹងដែរ…

មានតែប៉ុណ្ណឹងឯង…Valentineខ្ញុំនោះ…ចុះអ្នកវិញ??? បានទៅណាខ្លះ? មានអ្វីពិសេសចង់ចែករំលែកអត់?