ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-11-24 · 13,802 ដងមើល

ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលមានពស់ចឹក

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 4

ពស់ ជាសត្វល្មូនមួយប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ជាតិពិសរបស់វានឹងជ្រាបចូលរាងកាយយេីង បន្ទាប់ពីវាខាំរូួច៕ ខាងក្រោមនេះ ជាប្រការគួរយល់ដឹងក្រោយពេលពស់ចឹក... ***ប្រការគួរធ្វើ៖ - ចំណាំប្រភេទពស់ និង យកជនរងគ្រោះទៅកន្លែងមានសុវត្ថិភាព - ដាក់ជនរងគ្រោះសម្រាក ពន្យល់គាត់កុំឲ្យភ័យបារម្ភ - ដាក់កន្លែងរបួសឲ្យស្ថិតនៅទាបជាងបេះដូង - លាងសំអាតមុខរបួស & រុំជាមួយក្រណាត់ស្អាតស្ទេរីល - ដាក់បន្ទះអបកន្លែងរបួស ដើម្បីកុំឲ្យមានចលនា - ប្រញាប់នាំជនរងគ្រោះទៅកាន់សេវាសុខាភិបាសដែលមានថ្នាំព្យាបាលពិសពស់ នៅជិតបំផុត ។

***ប្រការមិនគួរធ្វើ៖ - មិនគួរបឺតពិស - ហាមប្រើឧបករណ៏មុខស្រួចកាត់មុខរបួស រឺច្របាច់ឈ្លឺមុខរបួស - ហាមមិនឲ្យចងមុខរបួសតឹង - ហាមដុតមុខរបួស - មិនគួរប្រើឱសថបុរាណដែលគ្មានប្រវត្តិស្រាវជ្រាវច្បាស់លាស់ - មិនគួរប្រើប្រាស់មធ្យោបាយប្រពៃណីដែលគ្មានសុវត្ថិភាព។ **** ពស់ពិសសម្លាប់អាយុជីវិតមនុស្សជាតិប្រមាណ៩០០០០នាក់រៀងរាល់ឆ្នាំ

អត្ថបទដោយ ៖ ហេង សុជាតិ និស្សិតវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ