2017-12-01 · 5,462 ដងមើល
[ខ្លឹមៗ] ហេតុអ្វីបានជាប្រទេសកម្ពុជានៅតែមានអ្នកជំងឺពកក?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ពាក្យចាស់តែងតែនិយាយបន្លាចក្មេងថា “ចេះនិយាយកុហក ប្រយ័ត្នពកក” ។ ពាក្យនេះជាពាក្យប្រឌិតតាំងពីដើមហើយមូលហេតុពិតប្រាកដនៃមកពីភាពមិនប្រក្រតីនៃសរីរាង្គមនុស្សតែម្តង។ ជំងឺពក ក ត្រូវបានរកឃើញថា កើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ក្នុងអត្រាមនុស្សស្រី៤ មនុស្សប្រុស១។ ក្នុងនោះដែរ ជំងឺនេះអាចកើតលើមនុស្សមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ។ ជំងឺពក ក ជាការរីកទំហំធំជាងធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលនៅនឹងផ្នែកក្រោម និងខាងមុខនៃក។ ជំងឺពក ក បង្កឡើងដោយមូលហេតុជាច្រើន តែ៨០%បង្កឡើងដោយកង្វះជាតិ អ៊ីយ៉ូត និងកត្តាផ្សេងៗទៀតដូចជា៖ •តំណពូជ •ការប្រើប្រាស់ថ្នាំដូចជាពពួកថ្នាំបេះដូង ឬថ្នាំជំងឺផ្លូវចិត្តជាដើម •ពពួកជំងឺមួយចំនួនដូចជា Hashimoto's diseaseឬGrave's disease ជាដើម •ការរីកធំនៃក្រពេញ thyroid ដែលមានលក្ខណៈ physiology ចំពោះស្រ្តីមានផ្ទៃពោះ ស្រ្តីទើបពេញវ័យ ឬស្រ្តីអស់រដូវជាដើម •ចំណីអាហារខ្លះដូចជា ស្ពៃក្តោប ផ្កាខាត់ណា ផ្កាស្ពៃ ជាដើម ក៏ជាមូលហេតុបង្កអោយមានការរីកធំនៃក្រពេញទីរ៉ូអ៊ីតដែរ ត្រូវចង់ចាំថាមូលចំបងបំផុត ៨០% គឺកង្វះជាតិអ៊ីយ៉ូត។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សំនូមពរឲ្យប្រជាពលរដ្ឋដែលមានជំងឺពក ក ទាំងអស់មកទទួលការពិនិត្យ តាមដាន និងព្យាបាល ឲ្យបានរួសរាន់ កុំទុកឲ្យជំងឺនេះវិវត្តន៍រហូតដល់មានផលវិបាកធ្ងន់ធ្ងរ ពិបាកក្នុងការព្យាបាល។ មួយវិញទៀតប្រជាជនទាំងអស់ត្រូវទំលាប់ប្រើប្រាស់អំបិលអ៊ីយ៉ូតបានគ្រប់ៗគ្នា។ ជំងឺពក ក នេះមិនអាចព្យាបាលបានដោយការអុច ប៉ុយ និងភ្លើងធូបបានទេ ដូចនេះសូមបងប្អូនអញ្ជើញមកជួបវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ៕
ស្វែងយល់បន្ថែម៖ ស្វែងយល់ពី ជំងឺពក ក ដែលអ្នកមិនគួរមើលរំលង បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក ជំងឺពកក វះកាត់ក្បាលក។ សព្វថ្ងៃជា អនុប្រធាន សមាគមជាតិ ត្រចៀក ច្រមុះ បំពង់ ក វះកាត់ ក្បាលក កម្ពុជា និងជាអនុប្រធាន មន្ទីរសំរាកព្យាបាល លុច្ស