2017-12-15 · 4,803 ដងមើល
[ខ្លឹមៗ] ការព្យាបាលដោយវះកាត់ចំពោះជំងឺរលាកអញ្ចេញធ្មេញ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សោភណភាព និងក្លិនមាត់ គឺជាភាពចាំបាច់នៅក្នុងការប្រាស្រ័យទំនាក់ទំនង និងការចូលរួមផ្សេងៗ។ ក៏ប៉ុន្តែ ដោយសារកត្តាសង្គមមានភាពមមាញឹកនឹងការងារនិងមានការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់សុខភាពមាត់ធ្មេញ យើងសង្កេតឃើញថា មានប្រជាជនមួយចំនួនធំមានការរលាកអញ្ចេញធ្មេញ និងជាលិកានៅជុំវិញធ្មេញផងដែរ។ ជំងឺរលាកអញ្ចាញធ្មេញ ឬហៅថា Gingivitis គឺជាការរលាកអញ្ចាញនៅជុំវិញធ្មេញ និងវាវិវត្តន៍ទៅជា ជំងឺរលាកជាលិកាជុំវិញធ្មេញ (Periodontal disease) ដែលជាទូទៅបង្កមកពី ពពួកមេរោគ ឬ សំអេក ដែលប្រជាជនច្រើនហៅថា កំណកនៅតាមជើងធ្មេញ (Biofilm ឬPlaque)។ ទាក់ទងនឹងការព្យាបាលវិញ គឺអាស្រ័យលើស្ថានភាពនៃការរលាកនោះ ដែលមានការបែងចែកជាពីរ៖ 1.ការព្យាបាលដោយមិនចាំបាច់ការវះកាត់៖ •ការកោសសម្អាតកំបោរនៅជើងធ្មេញ (Scale) •ការកោសសម្អាតកំបោរនៅឬសធ្មេញ (Root Planning) •ការប្រើប្រាស់ថ្នាំផ្សះ (Antibiotic) 2.ការព្យាបាលដោយវះកាត់៖ •ការបកអញ្ចាញ (Flap design) •ការតអញ្ញាញ (Soft tissue grafts) •ការតឆ្អឹង (Bone grafts) •បណ្តុះអញ្ចាញសារជាថ្មី (Guided tissue regeneration) •បណ្តុះដោយ (enamel matrix Enamel matrix derivative application )
ជាចុងក្រោយ លោកទន្តបណ្ឌិតបានមានប្រសាសន៍ថាប្រសិនបើលោកអ្នកមានបញ្ហាទាក់ទងជំងឺមាត់ធ្មេញ គួរគប្បីជួបពិគ្រោះជាមួយទន្តបណ្ឌិតជំនាញដើម្បីទទួលយកការព្យាបាលមួយដែលត្រឹមត្រូវ នេះជាការបង្ការមួយនៃប៉ះពាល់នានានៅថ្ងៃខាងមុខ៕
ស្វែងយល់បន្ថែម៖ ជំងឺរលាកអញ្ចាញធ្មេញ (Gingivitis)
បកស្រាយដោយ៖ លោកទន្តបណ្ឌិត ឃុយ មករា ប្រធានគ្លីនិកធ្មេញ ឃុយ មករា (ម៉ូ)