2017-12-18 · 3,309 ដងមើល
អត្ថបទប្រចាំសប្ដាហ៍ទី២ នៃខែធ្នូ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
[ខ្លឹមៗ] ការព្យាបាលជំងឺឃ្លង់ល្ពៅដែលមានប្រសិទ្ធភាព ងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅគឺជាជំងឺស្បែកដែប្រែលពណ៌ពីធម្មតាទៅជាពណ៌ស ដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌(melanocyte) ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យនៅលើផ្ទៃមុខ ដងខ្លួន ចុងដៃ ចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់ ។ល។ជំងឺនេះមានកើតលើប្រជាជនប្រហែល 0,1%-2% នៃប្រជាជនទាំងអស់ទូទាំងពិភពលោកតែប្រទេសកម្ពុជាយើងមិនមានទិន្នន័យច្បាស់លាស់ណាមួយលើការកើតជំងឺនេះទេ។ យ៉ាងណាមិញ បើតាមតួលេខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានអ្នកកើតជំងឺនេះប្រហែល 1% ទៅ2% ប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺដែលបានមកពិនិត្យព្យាបាលនៅអគារជំងឺសើស្បែក និងកាមរោគ។
ថ្ងៃឈឺរបស់អ្នកជំងឺទឹកនោមផ្អែម យោងតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈបានណែនាំ ក៏ដូចជាពាំនាំនូវវិធីសាស្ត្រផ្សេង ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ជូនដល់ប្រជាជនគ្រប់គ្នាឲ្យបានជ្រាប និងបង្កើនការប្រុងប្រយ័ត្ន ក៏ដូចជាការពារសុខភាពរបស់ខ្លួនឲ្យចៀសជុតផលលំបាកដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែមនោះ ។
ជម្ងឺឫសដូងបាត ការយល់ដឹងអំពីជម្ងឺឫសដូងបាត តាមរយៈការបកស្រាយរបស់គ្លីនិកអេគីប បានពន្យល់ក៏ដូចជាណែនាំអ្នកជំងឺទាំងអស់ដែលមានជំងីឫសដូងបាតបានការពារសុខភាពរបស់ខ្លួន។ ជម្ងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុងនិងឫសដូងបាតផ្នែកខាងក្រៅ។ រោគសញ្ញាមានដូចជា៖ ការធ្លាក់ឈាមក្រហមស្រស់តាមបាត ការលៀនធ្លាក់នូវសរសៃរឫសដូង ការមានដុំពកហើមនិងឈឺនៅបាត