ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-12-18 · 7,802 ដងមើល

ចងសក់បែបណាកុំឲ្យខូច ?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ការទម្លាក់សក់បានក្លាយជាស្ទីលដ៏ពេញនិយមមួយរបស់មិត្តនារីជាពិសេសក្នុងវ័យជំទង់នាពេលបច្ចប្បន្ននេះ។​ប៉ុន្តែក៏មានមិត្តនារីខ្លះដែលនិយមលើកសក់ចងព្រោះតែមិនចូលចិត្តទុកឲ្យសក់របស់ខ្លួនប៉ើងចុះឡើងទៅតាមទិសដៅនៃខ្យល់ ឬធ្លាក់ចុះគ្មានរបៀប ជួនក៏ចូលក្នុងចានអាហារ ឬកែវទឹកផងដែរ។ ​​​​ ម្យ៉ាងទៀតដោយសារអាកាសធាតុក្ដៅផងទើបមិត្តនារីមួយចំនួនជ្រើសរើសការចងសក់ជំនួសទម្លាក់។ អ្នកជំនាញផ្នែកសរសៃសក់បានបង្ហាញថាការចងសក់ជាប្រចាំនឹងបំផ្លាញ​ឫស​សក់និងធ្វើឲ្យសរសៃសក់ប្រឈមនឹងការជ្រុះជាពិសេសត្រង់កន្លែង​សក់ត្រូវបានចងនោះ។ ប្រសិនបើអ្នកមិនចង់ទម្លាក់​សក់ទេ​ លោកអ្នកក៏អាចអនុវត្តតាមវិធីខាងក្រោមនេះផងដែរ៖

ចងឲ្យរាងធូរ៖ ប្រសិនបើថាមិនចងសក់មិនបានទេត្រូវចងឲ្យរាងធូរបន្តិចកុំតឹងពេកហើយកៅស៊ូដែលចងក៏ត្រូវមានភាពយឺតផងដែរ។ក្នុងករណីដែលមិនមានកៅស៊ូទេអ្នកក៏អាចធ្វើការក្របួចសក់ឡើងហើយសឹមប្រើដង្កៀបតូចដើម្បីទប់លំនឹងក៏បាន។

ជ្រើសរើសកៅស៊ូចងឲ្យបានត្រឹមត្រូវ៖ ចៀសវាងប្រើកៅស៊ូដែលមានដែក ឬបន្ទះអ្វីដែលអាចបង្កជាសម្ពាធ និងប៉ះពាន់ដល់សក់។

មិនត្រូវចងសក់ពេលសក់កំពុងសើម ៖ ចៀសវាងការចងសក់ឬការប្រើដង្កៀបនៅលើសក់ដែលសើមព្រោះសក់សើមបានបាត់បង់ភាពរឹងមាំរបស់ខ្លូនហើយប្រសិនបើអ្នកដាក់សម្អាធលើវាទៀតនោះវាប្រៀបបាននឹងការកាត់ផ្ដាច់វាចេញពីគ្នាដែរ។

ប្រើស្ព្រាយ៏បាញ់សក់ឲ្យរលោង៖ មុននឹងលើកសក់ចងឡើងអ្នកគួរប្រើស្ព្រាយ៏បាញ់សក់ដែលធ្វើឲ្យសក់រលោង ដើម្បីឲ្យសក់របស់អ្នកសម្របខ្លួនទៅនឹងសម្ពាធដែលកើតមានពីការចងសក់ក៏ដូចជាចៀសវាងការខូចទ្រង់ទ្រាយឬប៉ះពាល់ដល់សុខភាពរបស់សក់។

ផ្លាស់ប្តូរម៉ូតសក់ថ្មីៗ៖ ការចងសក់ត្រង់កន្លែងដដែលនឹងធ្វើឲ្យសរសៃសក់របស់អ្នកចុះខ្សោយហើយងាយប្រឈមនឹងការដាច់ជ្រុះ។ព្យាយាមធ្វើការឆ្លាស់ម៉ូតសក់ឲ្យបានញឹកញាប់ដោយធ្វើការចងទាបមួយថ្ងៃហើយសឹមធ្វើការចងឡើងឲ្យខ្ពស់បន្តិចថ្ងៃបន្ទាប់រួចក្រងសក់មួយថ្ងៃ​ ឬលើកសក់បួងឡើងលើ។ល។

ផ្ដល់សេរីភាពដល់សក់៖ នៅពេលដែលអ្នកសម្រាកនៅផ្ទះ អ្នកគួរតែឬផ្ដល់ឱកាសឲ្យសក់របស់អ្នកបានសម្រាកខ្លះ។ ធ្វើការទម្លាក់សក់ចុះដើម្បីឲ្យស្បែកក្បាលរបស់អ្នកបានដកដង្ហើមស្រួល៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ