2018-01-07 · 8,051 ដងមើល
តើកុមារគួរគេងប៉ុន្មានម៉ោងក្នុង១ថ្ងៃ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សម្រាប់ស្ត្រីដែលទើបតែនឹងក្លាយជាម្ដាយគេលើកដំបូង ដូច្នេះ អ្នកម្ដាយគួរតែសិក្សាបន្ថែមពីរបបអាហារ របៀបថែទាំងកុមារ និងការគេង ក៏ដូចជារយៈពេលគេងផងដែរ។ ហេលស៏ថាម សូមលើកយកពីរយៈពេលដែលកូនរបស់អ្នកត្រូវគេងមកបកស្រាយ។
ថ្វីត្បិតមានការព្រួយបារម្ភថាកុមារគេងមិនគ្រប់ អាចបណ្ដាលឲ្យមានបញ្ហាតាំងពីការប្រព្រឹត្តរហូតដល់សុខភាពក៏ដោយ តែរហូតមកទល់សព្វថ្ងៃនៅតែពុំទាន់មានភស្តុតាងគួរឲ្យទុកចិត្តអំពីរឿងកុមារថាតើគួរគេងប៉ុន្មានម៉ោងទើបគ្រាន់គ្រាន់សម្រាប់ក្មេង។ ឳពុកម្ដាយទាំងឡាយតែងតែជួបការលំបាកពេលឲ្យកូនរបស់ខ្លួនចូលគេងមិនតែប៉ុណ្ណោះ ពួកគេត្រូវប្រើវិធីល្បូងឲ្យគេឆាប់គេងលក់ដូចជា ការនិទានរឿង ឬឲ្យពួកគេទទួលទានទឹកឲ្យ ដើម្បីឲ្យពួកគេចូលគេងងាយស្រួល ឬគេងគ្រប់គ្រាន់។
តាមការស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិចបានបានធ្វើការសន្និដ្ឋានពាក់ព័ន្ធដល់បរិមាណពេលវេលាដំណេកចាំបាច់របស់កុមារក្នុងប្រទេសនោះ។ តាមលទ្ធផលស្រាវជ្រាវបានប្រកាសថា ទារកដែលទើបនឹងកើតដល់អាយុ ២ឆ្នាំ គេងជាមធ្យមពី ១២ ទី ១៤ ម៉ោងក្នុងមួយថ្ងៃ។ ចំពោះកុមារអាយុ ៤ ឆ្នាំត្រូវការពេល ១១ ម៉ោងដើម្បីគេង ហើយកុមារអាយុ ១០ ឆ្នាំគឺ ១០ ម៉ោង។ ដល់អាយុ១៦ឆ្នាំ ដំណេកជាមធ្យមរបស់ពួកគេគឺ ៩ ម៉ោងក្នុងមួយថ្ងៃ។ ការសន្និដ្ឋាននេះក៏ដូចគ្នានឹងការសន្និដ្ឋានរបស់មជ្ឃមណ្ឌលគ្រប់គ្រង និងបង្ការប្រឆាំងជំងឺរបស់អាមេរិក។
ទន្ទឹមនឹងនេះ ក្រុមអ្នកស្រាវជ្រាវក៏ធ្វើការព្រមានអំពីបញ្ហាទាំងឡាយនៃការប្រព្រឹត្តិរបស់កុមារ ឬការប្រឈមកើតជំងឺសរសៃឈាមបេះដូង ប្រសិនបើកុមារគេងមិនគ្រប់គ្រាន់។ យកល្អអាណាព្យាបាល ឬមាតាបិតាគួររឹតបន្តឹងទៅលើការកំណត់ពេលវេលានៃការគេងរបស់កូន ព្រមទាំងព្យាយាមហ្វឹកហាត់ឲ្យពួកគេចូលគេងតាមពេលវេលាឲ្យបានទៀងទាត់ផង។ ហើយផលអាក្រក់ដែលកុមារដេកបានតិច អាចធ្វើឲ្យពួកគេ ជួបនឹងបញ្ហាខាងផ្នែកអារម្មណ៏ដូចជា ឆាប់ក្រេវក្រាធ ឆាប់កើតទុក្ខ និងមានបញ្ហាភ័យខ្លាច។ ដូច្នេះ មាតាបិតាអាចរកវិធីទាក់ទាញ ឬបញ្ឆោតឲ្យគេចូលគេង ឬក៏នៅនិទានរឿងឲ្យគេស្ដាប់ ។ វិធីទាំងនោះ សុទ្ធសឹងតែមានប្រសិទ្ធភាពបំផុតឲ្យពួកគេឆាប់ចូលគេងបានយ៉ាងងាយ។