2018-02-01 · 16,190 ដងមើល
តើជំងឺទឹកនោមប្រៃមានន័យដូចម្តេច?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ទឹកនោមតែងតែមានរសជាតិប្រៃ តែក្នុងន័យវេជ្ជសាស្ត្រ គឺមានន័យថា មានជាតិសាច់ក្នុងទឹកនោម ឬមានប្រូតេអ៊ីនក្នុងទឹកនោម។
តាមធម្មតា ក្នុងទឹកនោមមនុស្សយើងគ្មានជាតិសាច់ (ដែលតាមទំលាប់គេហៅទឹកនោមប្រៃ) នោះទេ។ ទាល់តែតម្រងនោមមានជំងឺ។
រោគសញ្ញា - ហើមត្របកភ្នែក - ហើមជើងទាំងសងខាង ហើយចុចទ្រុត - ករណីធ្ងន់ធ្ងរ ហើមសព្វទាំងខ្លួន ទាចទឹក ទឹកក្នុងស្រោមសួត ។ល។
មូលហេតុ មានជំងឺមួយចំនួនដែលអាចបណ្ដាលឲ្យមានទឹកនោមប្រៃ ដូចជា៖ - ទឹកនោមផ្អែម - លើសឈាម - រលាកតម្រងនោមរ៉ាំរ៉ៃ (glomerulonephritis) - ក្រលាភ្លើង - ជំងឺប្រព័ន្ធភាពស៊ាំក្នុងរាងកាយ - ជំងឺអាម៉ីទ្បូស (Amyloidosis)
ការពិនិត្យទឹកនោម វិធីដែលល្អ ហើយសុក្រឹតនោះគឺ ការពិនិត្យទឹកនោម២៤ម៉ោង គឺតម្រូវឲ្យអ្នកជំងឺត្រងទឹកនោមទុក២៤ម៉ោង រួចកត់ចំណុះទុក។ អ្នកជំងឺអាចយកទៅមន្ទីរពិសោធន៏វេជ្ជសាស្ត្រទាំងអស់ ឬក្រទ្បុកទឹកនោមទាំងអស់ចូលគ្នារួចត្រងមួយកំប៉ុងយកទៅពិនិត្យ៕
អត្ថបទនេះរៀបរៀងដោយ ៖ លោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និងនាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និង ម៉េឌីថិច)
ទំនាក់ទំនង ៖ 012 234 328/ 069 234 328