CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-02-09 · 4,563 views

វាគ្មិន ៤រូបណែនាំនូវគន្លឹះពិសេស សម្រាប់ការផ្តើមអាជីវកម្មនៅក្នុង Business Forum 2017

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

ដើម្បីជាការរួមចំណែកក្នុងការផ្តល់អានុភាពដល់សហគ្រិនវ័យក្មេងនៅកម្ពុជា អាចបោះជំហានទៅក្នុងពិភពនៃការធ្វើជំនួញ និងបំផុសដល់និស្សិតសាកលវិទ្យាល័យវ័យក្មេងទាំងអស់ ដើម្បីស្វែងរកទស្សនៈវិស័យលើគំនិតអាជីវកម្មរបស់ខ្លួនបាន International Business Club (IBC) បានរៀបចំកម្មវិធីសិក្ខាសាលា ដែលមានឈ្មោះថា Business Forum 2017 នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង១ ដល់ម៉ោង៥ល្ងាចនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន(CJCC)។ ក្នុងគោលបំណង ជម្រុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់យុវជន ដើម្បីអាចឲ្យពួកគេក្លាយជាសហគ្រិនវ័យក្មេងនៅកម្ពុជា។

កម្មវិធីទាំងមូល មានការចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិនដែលបានទទួលភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់ខ្លួនចំនួន៤រូប ដែលបកស្រាយលើប្រធានបទគួរឲ្យចាប់អារម្មណ៍សុទ្ធសឹងជាគន្លឹះទៅរកភាពជោគជ័យ។ •ប្រធានបទទី១ “Mindset of Change” ត្រូវបានធ្វើបទបង្ហាញដោយលោក គឹម ចាន់ណា (ស្ថាបនិកនៃ Mindbook) (Mr. Kim Channa, CEO of Mindbooks)។ លោកបានបង្ហាញប្រភព៤យ៉ាងនៃប្រាក់ចំណូល ដែលហៅកាត់ថា ESBI ដោយE តំណាងឲ្យ “Employee” S តំណាងឲ្យ “Self-employed” B តំណាងឲ្យ “Business owner”  I តំណាងឲ្យ “Investor”។ • ប្រធានបទទី២ “Trending” ជាប្រធានបទដែលទាញយកចំណាប់អារម្មណ៍អ្នកចូលរួមដែរនោះ ត្រូវបានបកស្រាយដោយ លោក ជី សិលា (នាយកប្រតិបត្តិនៃ Sabay Digital Corporation ។ លោកបានលើកពីការសម្គាល់នៃ “Global Trend” ដែលជាសារប្រយោជន៍ដល់អ្នកជំនួញទាំងអស់គួរតែយល់ដឹង។ ហើយលោកក៏បានលើកផងដែរពី 4FIT (Food, Fun, Fashion, Finance and IT)ជាកត្តាសំខាន់ដែលមនុស្សមិនអាចរស់ដោយគ្មានវាបាន។ •ប្រធានបទទី៣ “How to start up?” ជាប្រធានបទដែលឆក់យកចិត្តអ្នកចង់ផ្តួចផ្តើមអាជីវកម្មស្តាប់យ៉ាងយកចិត្តទុកដាក់។ លោក គង់ សូលីយ៉ា (សហស្ថាបនិកនៃ Joonaak Delivery) បានឲ្យលើកជាសំណួរថា “តើអ្នកអាចធ្វើវាបានទេ? បើអ្នកគិតថាអ្នកគ្មានសមត្ថភាព កុំនៅស្ងៀម ស្វែងរកដំណោះស្រាយ និងរកអ្នកដែលអ្នកអាចព្រឹក្សាយោបល់បាន។ •ប្រធានបទទី៤ “Branding” ត្រូវបានធ្វើបទបង្ហាញដោយលោកដោយលោក សោម សម្បត្តិ (នាយកប្រតិបត្តិនៃCampaint) ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យអាជីវកម្មមួយរូបដែរ។ លោកបានលើកឡើងពី “សិល្បៈនៃការកសាងកេរ្តិ៍ឈ្មោះ” ដោយផ្អែកតាមបទពិសោធន៍របស់លោកដែលបានឆ្លងកាត់។  (មិត្តអ្នកអានអាចស្វែងយល់បន្ថែមពីប្រធានបទនេះតាមរយៈ 5ជំហានមិនអាចខ្វះបានក្នុងការកសាងកេរ្តិ៍ឈ្មោះ​​​​

លើសពីនេះទៀតក៏មានការវេទិកាពិភាក្សា ដែលអ្នកចូលរួមបានចោទជាសំណួរយ៉ាងផុសផុល និងការស្តាប់ដោយយកចិត្តទុកដាក់ មុនពេលបិទបញ្ចប់សិក្ខាសាលានេះដែរផងដែរ។  អ្វីដែលរឹតតែពិសេសទៀតនោះ គឺការចាប់រង្វាន់ជូនដល់អ្នកចូលរួមសំណាងជាច្រើនរូប ដោយមានរង្វាន់ក្រោមការឧបត្ថម្ភពីម្ចាស់កម្មវិធីផ្សេងៗ...

Photo Credit : International Business Club Media Team