ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-02-09 · 2,887 ដងមើល

គួរសារភាពឬអត់?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

ខ្ញុំបាទឈ្មោះ យ.គ.ណ និស្សិតឆ្នាំទី៣ នៅវិទ្យាស្ថានភាសាបរទេស ហើយក៏កំពុងមានវិបត្តិក្នុងចិត្តមួយដែលបានលាក់ទុកមកជាយូរហើយ

មិនដឹងថាគួរចាប់ផ្តើមពីណាទៅ... តែ...ពិតជាចង់ស្តាប់មតិយោបល់របស់អ្នកទាំងអស់គ្នាពិតមែន

បើគិតទៅ រឿងរ៉ាវវាចាប់ផ្តើមកាលពីប្រហែលជាដើមឆ្នាំមុន គឺ ក្រោយពីទៅពិធីជប់លៀងឆ្លងឆ្នាំជាមួយនឹងគេហើយ... បើគិតពីមុនយប់នោះ គឺយើងទាំងពីរនាក់ជាមិត្តរួមថ្នាក់ធម្មតាតែប៉ុណ្ណោះ គ្រាន់តែរាងជិតដិតបន្តិច ព្រោះថាយើងចូលចិត្តនិពន្ធរឿងដូចគ្នា

ខ្ញុំនេះក៏មិនបានដឹងខ្លួនថា លួចស្រលាញ់គេតាំងពីពេលណាដែរ គ្រាន់តែដឹងថា រាល់ពេលដែលឃើញគេសើច ខ្ញុំក៏ញញឹមចេញមកដោយឯកឯង ហើយឲ្យតែដឹងថាគេពិបាកចិត្ត ដឹងតែខ្ញុំនៅមិនសុខតែម្តង រាល់ថ្ងៃ គឺចង់ដឹងលឺពីសុខទុក្ខគេគ្រប់ពេល ស្ទើរតែរាល់ពេលទំនេរ ខ្ញុំតែងតែឆាតសួរនាំគេគ្រប់ពេល មិនដឹងថាមានចិត្តលើខ្ញុំឬអត់ តែត្រឹមដឹងថាជួនកាលគេក៏តបលឿន ជួនក៏មិនតប

ដោយសារតែរៀនថ្នាក់ជាមួយគ្នា ទើបមានឱកាសជួបគ្នារៀងរាល់ថ្ងៃ ហើយពេលយប់ក៏ឆាតរកគ្នាទៀត...បែបនេះហើយ ទើបខ្ញុំមិនដឹងថាវាជាទំនាក់ទំនងអ្វីឲ្យប្រាកដ?

ក៏ធ្លាប់បានសួរលេងបន្លំមែនដែរថា«មានជាប់ចិត្តនឹងនរណាអត់?» ហើយចម្លើយថា គឺ«ចង់ដឹងធ្វើអី?»រាល់លើក រួចក៏បន្លប់ទៅរឿងផ្សេង...ខ្ញុំព្យាយាមស៊ើបមើលពីពួកម៉ាករបស់គេដែរ តែមិនដូចជាមិនមានតម្រុយអីសោះ

មានយប់នោះ ពេលដែលជប់លៀងក្រោយប្រលងហើយ ខ្ញុំជ្រុលផឹកស្រវឹង ហើយពួកម៉ាកបានឆាតទៅសារភាពប្រាប់គេ វាឆ្លើយឆ្លងគ្នាម៉ាឆ្អែត ហើយបានប្រាប់... រួចក៏callគេទៅវិញភ្លាមៗ ហើយត្រូវបានជេរ ដល់ពេលនិយាយប្រាប់តាមត្រង់អស់ទៅ គេក៏បិទទូរស័ព្ទ...

អារម្មណ៍ពេលនេះ ដឹងត្រឹមថាឈឺណាស់...ដូចបាត់បង់អ្វីម្យ៉ាងយ៉ាងម៉េចទេ ស៊យត្រង់ថា ចំពេលសម្រាកទៀត...ឆាតមិនតប callក៏មិនទទួល តែសំណាងដែរ ដែលមិនដាច់ចិត្តblockចោល

បានត្រឹមចូលមើលprofileគេ និងឆាតចាស់ៗកន្លងមកតែម្នាក់ឯង... ខ្ញុំសារភាពថា ព្រោះតែគេ ខ្ញុំស្រក់ទឹកភ្នែកជាលើកដំបូង...

អាពួកម៉ាកនាំរឿងនោះ ក៏ជួយមិនបាន ទោះបីប្រាប់ថាវាជាអ្នកsendក៏ដោយ... មិនយល់ថាហេតុអី ក៏ចាំបាច់ខឹងដល់ថ្នាក់ហ្នឹង? ក្នុងចិត្តគេកំពុងគិតអ្វីទៅ?

គិតចុះគិតឡើង...នឹកឃើញថាជិតដល់ថ្ងៃ១៤កុម្ភៈដែរហើយ មានគម្រោងថានឹងសារភាពផ្ទាល់មាត់តែម្តង នឹងអាលបានដឹងរឿងពិតពីក្នុងចិត្តគេវិញថាគិតបែបណា?

គួរ ឬមិនគួរ??? ប្រាប់តិចបានទេ៎?