ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-02-22 · 4,284 ដងមើល

សន្និសីទ និង ពិព័រណ៍ទន្តសាស្រ្តនៃសមាគមទន្តពេទ្យកម្ពុជា(CDAMEX) ២០១៨

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

សមាគមទន្តពេទ្យកម្ពុជា បានផ្តួចផ្តើមរៀបចំកម្មវិធីសន្និសីទ និងពិព័រណ៍ទន្តសាស្រ្ត ជាឱកាសសម្រាប់អ្នកប្រកបវិជ្ជាជីវៈផ្នែកទន្តសាស្រ្ត ក៏ដូចជានិស្សិតបានធ្វើការស្វែងយល់ពីចំណេះដឹង រួមទាំងបញ្ហានានាតែងកើតមានឡើងក្នុងផ្នែកទន្តសាស្រ្តនេះ ដែលកម្មវិធីបានប្រព្រឹត្តទៅនាថ្ងៃទី ១៧ ដល់ ១៨ ខែមករា នៅសណ្ឋាគារ សុខាភ្នំពេញ។

កម្មវិធីមានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងសាស្រ្តាចារ្យ ទន្តពេទ្យ និងសិស្សានុសិស្សជាច្រើន។ ក្នុងរយៈពេលពីរថ្ងៃពេញ អ្នកចូលរួមទាំងអស់បានធ្វើការស្វែងយល់ពីជំនាញឯកទេស របកគំហើញថ្មីៗទាក់ទងនឹងទន្តសាស្រ្ត ក៏ដូចជាបញ្ហានានារួមមានរោគពុកធ្មេញដែលកំពុងតែកើតមានឡើងក្នុងសង្គមបច្ចុប្បន្នជាដើម។

គួរបញ្ជាក់ថា ការបង្ហាញត្រូវបានរៀបចំ និងបង្ហាត់ពីសំណាក់ទន្តពេទ្យ រួមទាំងអ្នកជំនាញពីបណ្តាស្ថាប័ននានា។ បន្ថែមពីលើសន្និសីទ កម្មវិធីក៏មានការរៀបចំជាការតាំងពិព័រណ៍ ដែលទទួលបានការចូលរួមពីក្រុមហ៊ុនសេវាកម្ម និងផ្គត់ផ្គង់ផលិតផលទន្តសាស្រ្តជាច្រើន សម្រាប់ការតាំងបង្ហាញពីផលិតផលថ្មី រួមទាំងមានការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសស្របពេលជាមួយគ្នាផងដែរ។ សុខភាពមាត់-ធ្មេញ ជាបញ្ហាចម្បង គួរតែមានការយកចិត្តទុកដាក់ និងការថែទាំជាប្រចាំ ដែលការរៀបចំកម្មវិធីសន្និសីទ និងពិព័រណ៍ទន្តសាស្រ្តនៃ សមាគមទន្តសាស្រ្ត បានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើន និងអភិវឌ្ឍសុខភាព ជាផលប្រយោជន៍សម្រាប់ប្រជាជនទូទៅ និងប្រទេសជាតិទាំងមូល។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ