ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-02-10 · 3,813 ដងមើល

តាមការពិតPancakeចូលចិត្ត...

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កញ្ញា Pancake Khemanit រួមគ្នានឹងកញ្ញា Jannine Weigel ដែលជាតារាដ៏មានប្រជាប្រិយភាពនៅប្រទេសថៃ ត្រូវបានអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីតន្រ្តីសប្បុរសធម៌ដំរីអង្គរ ហើយដូចដែលហេលស៍ថាមបានសន្ យាPancake Khemanit អាយដល (Idol)ដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់របស់ប្រិយមិត្តជាច្រើន នៅពេលនេះបានចូលមកផ្តល់នូវភាពរីករាយដល់អ្នកទាំងអស់គ្នាតាមរយៈការចែករំលែកល្អៗទាក់ទងនឹងរបៀបរស់នៅតាមបែបជាតារាដ៏ល្បីឈ្មោះម្នាក់។

ចង់ដឹងយូរហើយមែនទេ? តើ ចេចេ Pancake មាន lifestyle យ៉ាងម៉េចទៅណ៎? តាមដានទាំងអស់គ្នា...

តើ Lifestyle របស់ Pancake ផ្ទាល់សំដៅដល់អ្វី? ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូប Lifestyle របស់ខ្ញុំដែលសំខាន់ជាងគេគឺ មានការគាំទ្រពីហ្វេន និងសេចក្តីស្រឡាញ់ពីក្រុមគ្រួសារ។ ដូចនេះការរស់នៅរបស់ខ្ញុំ គឺការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឲ្យហ្វេន និងក្រុមគ្រួសាររបស់ខ្ញុំមានភាពសប្បាយរីករាយ។

Pancake ពេញចិត្តនឹង lifestyle របៀបនេះដែរឬទេ? ហេតុអ្វី? ចាស៎, ខ្ញុំពិតជាស្រលាញ់ Lifestyle របស់ខ្ញុំណាស់ ដោយសារខ្ញុំមានក្រុមគ្រួសារដ៏កក់ក្តៅមួយ មិនថាខ្ញុំធ្វើដំណើរទៅទីណា កន្លែងណា ពួកគាត់តែងតែនៅជិត មិនដែលឲ្យខ្ញុំមានអារម្មណ៍ឯកោនោះទេ ហើយខ្ញុំក៏សប្បាយចិត្តដែរ បើសិនជាហ្វេនទាំងអស់រីករាយ។

អ្វីទៅដែល Pancake ពេញចិត្តជាងគេសម្រាប់ Lifestyle នៅពេលនេះ? ខ្ញុំគិតថាខ្ញុំពេញចិត្តទាំងអស់មិនថា គ្រួសារ ការងារ ទំនាក់ទំនង សង្គម និងជាច្រើនទៀតពីព្រោះ Lifestyle របស់ខ្ញុំមាននូវគ្រប់យ៉ាងដែលខ្ញុំត្រូវការរួចហើយ ហើយប្រសិនឲ្យខ្ញុំជ្រើសរើសម្តងទៀត ខ្ញុំក៏នៅតែជ្រើសរើស Lifestyle មួយនេះ។

នៅពេលដែលមានភាពនឿយហត់ខ្លាំង តើ Pancake នឹងធ្វើអ្វីមុនគេ? រាល់ពេលដែលខ្ញុំនឿយហត់ខ្លាំង ខ្ញុំតែងរកពេលសម្រាកឲ្យបានច្រើន និងទទួលទានអាហារដែលផ្តល់នូវសុខភាពល្អ។

ទម្លាប់៣ដែល Pancake ចូលចិត្តធ្វើនៅពេលទំនេរ គឺជាអ្វីដែរ? ហាត់ប្រាណ ដំណើរកំសាន្ត និងញុំា។

៣ យ៉ាងដែល Pancake យល់ថាមានប្រសិទ្ធភាពក្នុងការរក្សាបានរាងស្អាត និងសុខភាពល្អ គឺជា...? ស្រដៀងគ្នាដែរគឺ សម្រាក  ញុំាឲ្យត្រឹមត្រូវ និងធ្វើចិត្តឲ្យសប្បាយៗ។