0%
2018-02-26 · 7,289 ដងមើល
[វីដេអូ] ស្វែងយល់ពី បញ្ហារលាកពោះវៀន
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
1 / 2
បញ្ហារលាកពោះវៀន មិនខុសគ្នាពីបញ្ហាផ្សេងទៀតដែលកើតមានលើផ្នែកខាងក្នុងពោះទេ។ អ្នកជំងឺ មិនអាចដឹងថាខ្លួនមានបញ្ហារលាកពោះវៀននោះទេ ដោយគ្រាន់តែមានអាការៈឈឺពោះ ឆ្អល់ពោះ លាមកមានពណ័ខ្មៅ ឬមានឈាម។ ការរលាកពោះវៀនចែកចេញ ជា២ ការរលាកដោយមានមេរោគ(មានអាការៈគ្រុនក្តៅជាដើម) និងមិនមានមេរោគ (អ្នកជំងឺមានភាពស្លេកស្លាំង ឬលាមកមានឈាម)។
ជាទូទៅការរលាកពោះវៀន ធ្វើឲ្យអ្នកជំងឺបាត់បង់គ្រាប់ឈាម ហេតុនេះដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ គឺត្រូវពិនិត្យឈាមរកមើលប្រភេទមេរោគ ឬសុងពោះវៀនដើម្បីមើលពីស្ថានភាពនៃការរលាក។ ការព្យាបាលគឺអាស្រ័យលើការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ដែលប្រសិទ្ធភាព នៃការព្យាបាលអាចបានដល់ទៅ៩០%។
ចូលរួមស្តាប់ការបកស្រាយពីជំងឺរលាកពោះវៀន ដែលបកស្រាយពីវេជ្ជបណ្ឌិត ឱ វឌ្ឍនៈ នាយកគ្លីនិក ព្រីនសេស នៅទីនេះ ។