2018-03-05 · 5,459 ដងមើល
សន្និបាតប្រចាំឆ្នាំលើកទី១នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
កាលពីព្រឹកថ្ងៃទី ៣ មីនា ២០១៨ នៅឯ សណ្ឋាគារហ៊ីម៉ាវ៉ារី សន្និបាតប្រចាំឆ្នាំលើកទី១នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា ត្រូវបានរៀបចំឡើងដោយនិស្សិត និងវេជ្ជបណ្ឌិតជាសមាជិកនៃសមាគមផ្ទាល់ ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់អ្នកចូលរួមជានិស្សិត និងវេជ្ជបណ្ឌិតឯកទេសសរុបចំនួន១២០នាក់។
នេះជាសមិទ្ធផលដ៏ធំ និងថ្មីមួយនៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាក្នុងការរៀបចំកម្មវិធីនេះឡើងដោយមានចំនួនអ្នកចូលរួមលើលពីការរំពឹងទុកដល់ទៅជាងពាក់កណ្តាល ស្របពេលជាមួយគ្នាផងដែរ ក៏មានការចូលរួមតាំងបង្ហាញនូវផលិតផល និងសេវាកម្មពីសំណាក់ក្រុមហ៊ុនជាដៃគូសហការប្រមាណជា១៦ ក្រុមហ៊ុន ដែលភាគច្រើនជាក្រុមហ៊ុនឱសថ និងក្រុមហ៊ុននៃផលិតផលអង់ដូស្កុប។
ក្រុមការងារជាអ្នករៀបចំកម្មវិធីក៏បានសម្តែងនូវការថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលបានរួមចំណែកក្នុងការធ្វើឲ្យកម្មវិធីនេះដំណើរការបានរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាដោយបានសន្យាថានឹងព្យាយាមកែតម្រូវនូវចំណុចខ្វះខាតដែលកើតមាននៅឆ្នាំនេះដើម្បីចៀសវាងកុំឲ្យកើតមានម្តងទៀតនៅឆ្នាំក្រោយៗទៀត...