2018-03-10 · 8,690 views
តើសមត្ថភាពផ្លូវភេទរបស់បុរសបាត់បង់ដោយសារអ្វី?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សមត្ថភាពផ្លូវភេទ គឺពិតជាសំខាន់ណាស់ចំពោះមនុស្សប្រុស ព្រោះវាទាក់ទងទៅនឹងសមត្ថភាពធម្មជាតិរបស់មនុស្សប្រុសក្នុងការមានបុត្រធីតា ប៉ុន្តែក៏មានមនុស្សប្រុសមួយចំនួនបានបាត់បង់សមត្ថភាពនេះ ឬមានបញ្ហាលើសមត្ថភាពនេះផងដែរ។
តើមូលហេតុណាខ្លះដែលធ្វើឲ្យសមត្ថភាពផ្លូវភេទរបស់បុរសត្រូវបានបាត់បង់? មានកត្តាពីរដែលបណ្តាលឲ្យសមត្ថភាពផ្លូវភេទបុរសមានបញ្ហា នោះគឺ កត្តារាងកាយ និងកត្តាផ្លូវចិត្ត។ កត្តារាងកាយមានដូចជា ៖ •កម្រិតតេស្តូស្តេរ៉ូនទាប •ការប្រើប្រាស់ឱសថដែលត្រូវការវេជ្ជបញ្ជាដូចជា ឱសថប្រឆាំងនឹងការធ្លាក់ទឹកចិត្ត ឱសថសម្រាប់ជំងឺលើសសម្ពាធឈាម •ជំងឺសរសៃឈាម ដូចជាជំងឺត្បៀតសរសៃឈាមអាក់ទែ និងជំងឺលើសសម្ពាធឈាម •ជំងឺស្ត្រូក ឬជំងឺខូចសរសៃខួរក្បាលដោយសារជំងឺទឹកនោមផ្អែម ឬការវះកាត់ •ការជក់បារី •ការផឹកស្រានិងការញៀនថ្នាំ។
កត្តាផ្លូវចិត្តរួមមាន៖ •ការបារម្ភពីសមត្ថភាពផ្លូវភេទ •បញ្ហាគ្រួសារ •ការធ្លាក់ទឹកចិត្ត •ឥទ្ធិពលនៃការប៉ះទង្គិចពីការរួមភេទពីមុន •ការមានបញ្ហាស្ត្រេស និងធ្លាក់ទឹកចិត្តដោយសារការងារ។