ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-02-10 · 5,430 ដងមើល

កន្លែងថតOutdoor លេងៗនៅម្តុំក្រុង

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

សព្វថ្ងៃហ្នឹងអ្នកណាមិនដឹងថា រូបថតបែប Outdoor ពេញនិយមបំផុតហើយ។ តែថាថតនៅកន្លែងណាល្អជារឿងមួយ អញ្ចឹងមើលថាកន្លែងទាំងអស់នេះយ៉ាងម៉េចដែរ?

មុខព្រះបរមរាជវាំង ល្អបំផុតគឺព្រឹកពីម៉ោង ៧  ទៅ ៩គឺថាមិនសូវមានមនុស្សច្រើន ហើយវាក៏ជាពេលដែលសត្វព្រាបហោះទៅមកច្រើនផងដែរ។

សារមន្ទីរជាតិ ពិសេសគឺផ្លូវទៅកាន់សារមន្ទីរ សម្បូរដើមឈើធំៗផ្តល់រូបភាពធម្មជាតិលាយឡំនឹងសម័យកាលមួយ ដែលល្អ បំផុតសម្រាប់រូបថតបែប roadside  ។

កាំកូស៊ីធី ផ្លូវស្អាត ដើមឈើច្រើន ហើយដែលពិសេសគឺខ្យល់អាកាសល្អ អំណោយផលសម្រាប់ការថតបែបស៊ីអារម្មណ៍នៅពេលដែលខ្យល់បក់មកតែម្តង។ ក៏មានស្មៅវែងៗដុះ បង្កើតទិដ្ឋភាពយ៉ាងស្រទន់ពេលថ្ងៃលិច។

វិហារចិននៅតាខ្មៅ ជិះឆ្លងតែស្ពានតាខ្មៅតិចទៅដល់ហើយ វិហារចិនជាប់ទន្លេមានទេសភាពពេញភ្នែកតែម្តង។ វិហារចិនលក្ខណៈបុរាណ ទីធ្លាស្អាត ដើមឈើក៏ធំៗ ខ្យល់ក៏ខ្យល់ ល្អបំផុតសម្រាប់ការថតបែបសន្តិភាព និងស្ងប់ស្ងាត់។

សួនផ្កានៅតាខ្មៅ ជិះហួសភ្នំពេញតែបន្តិចទៅ បានឃើញសួនផ្កាចម្រុះពណ៌ស្អាតមែនទែន អមទេសភាពជុំវិញបែបជាយក្រុងកាន់តែពិសេស អ្វីដែលសំខាន់ផ្កាតំណាងឲ្យនារីៗ និងភាពស្រស់ស្រាយផងដែរ។

Credit :   កញ្ញា សាន សោភា