ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-03-30 · 4,687 ដងមើល

បន្ថយការឈឺចាប់ពពែភ្នែកដោយខ្លួនឯង

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

ជំងឺពពែភ្នែក ជាជំងឺដែលកើតមាននៅក្រពេញខ្លាញ់លើត្របកភ្នែកតាមរយៈពពួកបាត់តេរីមួយប្រភេទដែលភាគច្រើនមាននៅលើស្បែក។ វាបង្កបញ្ហាមួយចំនួនដែលធ្វើឲ្យអ្នកពិបាកឈឺ និងអាក្រក់មើលនៅលើភ្នែក។ រោគសញ្ញាសម្គាល់នៃជំងឺពពែភ្នែកមានដូចជា៖ ដុំពកក្រហមនៅលើត្របកភ្នែក ឈឺ ហើម ហូរទឹកភ្នែកជាដើមហើយដុំពកក្រហមនោះមិនងាយនឹងជានោះទេ។ ហេលស៍ថាម សូមបង្ហាញនូវវិធីសាស្ត្រងាយៗសាមញ្ញខាងក្រោម ដើម្បីសម្រាលការឈឺចាប់ដោយសារពពែភ្នែក៖

១. ប៉េងប៉ោះ ប្រើប្រាស់ចំណិតប៉េងប៉ោះ ហើយបិតទៅលើកន្លែងដែរឈឺរយៈពេល៥នាទីនោះនឹងកាត់បន្ថយការឈឺចាប់បានច្រើន។ ធ្វើបែបនេះ៣ដងក្នុងមួយថ្ងៃ។

២. ស្លឹកអាកាស្យា យកស្លឹកអាកាស្យា ៣ទៅ៤សន្លឹករួចដាក់ក្នុងកែវដែលមានទឹកដាំពុះបន្ទាប់មកពីទុកវាឲ្យត្រជាក់។ ហើយយកក្រណាត់ស្អាតមកជ្រលក់ ចុងក្រោយយកក្រណាត់សើមនោះមកដាក់លើភ្នែកដែលឈឺរយៈពេល១០នាទី។ វីធីសាស្ត្របែបនេះក៏អាចជួយកាត់បន្ថយភាពឈឺចាប់ផងដែរ។

៣. ត្រសក់ យើងបានដឹងរួចហើយថា ត្រសក់មានសារជាតិទឹកច្រើនត្រជាក់ ដូច្នេះ វាអាចឲ្យយើងមានអារម្មណ៍ស្រស់ថ្លា។ ដោយកាត់យកចំណិតត្រសក់មកបិទលើភ្នែកដែលឈឺនោះវានឹងឲ្យពពែភ្នែកស្រកហើម និងលែងសូវឈឺ។

៤. ជីវ៉ាន់ស៊ុយបារាំង យកស្លឹកជីវ៉ាន់ស៊ុយបារាំងចំនួន២សន្លឹក រួចដាក់ក្នុងទឹកដាំពុះទុកឲ្យត្រជាក់ហើយយកក្រណាត់ស្អាតមកជ្រលក់​ បន្ទាប់មកបិតលើពពែភ្នែកនោះ។ ធ្វើបែបនេះ២ដងក្នុងមួយថ្ងៃនោះនឹងបាត់អាការៈរលាក។

៥. ប្រទាលកន្ទុយក្រពើ ដំបូង ចិតសម្បកប្រទាលកន្ទុយក្រពើចេញហើយយកក្រណាត់ស្អាត ឬសំឡីមកផ្ដិតសារធាតុរាវចេញពីដើមនោះមកបិទ ហើយអ្នកកុំភ្លេចលាងភ្នែកជាមួយទឹកតែផ្កាខាម៉ូមីល។

៦.ជីវ៉ាន់ស៊ុយ យកគ្រាប់ជីវ៉ាន់ស៊ុយមួយស្រាបព្រាដាក់ទៅក្នុងទឹកដាំពុះមួយកែវ។ ទុកវាឲ្យត្រជាក់ហើយច្រោះវា។ យកក្រណាត់ស្អាតមកជ្រលក់ហើយបិទទៅលើភ្នែក។ អនុវត្តបែបនេះ៣ដងក្នុងមួយថ្ងៃនោះពពែភ្នែកនឹងជាសះស្បើយ។

ភ្នែកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប​ ដូច្នេះ ការថែទាំភ្នែកត្រូវតែយកចិត្តទុកដាក់ជាទីបំផុត។ ស្វែងរកវិធីសាស្ត្រងាយៗមិនចំណាយប្រាក់កាសច្រើន ថែមទាំងអាចការពារឬសម្រាលការឈឺចាប់។ យើងសង្ឃឹមថាវិធីសាស្ត្រខាងលើអាចជួយអ្នកជំងឺពពែភ្នែកបាន។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ