ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-04-12 · 11,291 ដងមើល

មានជំងឺផ្តាសាយធំ គួរធ្វើយ៉ាងណា?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

វីរុស គឺជាកត្តាបង្ករោគយ៉ាងសំខាន់បណ្តាលឲ្យមានជំងឺផ្តាសាយធំ ដែលរោគសញ្ញាអាចស្តែងចេញមានដូចជា តឹងច្រមុះ ហៀរសំបោរ កណ្តាស់ និងបូករួមជាមួយអាការៈឈឺក្បាលកម្រិតមធ្យមផងដែរ។  នៅក្នុងលក្ខខណ្ឌធម្មតា  ការព្យាបាលត្រូវធ្វើឡើងក្នុងគោលបំណងបំបាត់រោគសញ្ញានៅទីតាំងផ្ទាល់ យ៉ាងណាមិញការសាកសួរបន្ថែមពីស្ថានភាពជំងឺក៏អាចប្រព្រឹត្តិទៅបានដោយហេតុថាជំងឺអាចបង្កមកពីជំងឺរលាកប្រហោងឆ្អឹង(Sinusite)ឬបញ្ហាអាល្លែកហ្ស៊ីច្រមុះ (Rhinite allergique) ។

អ្វីគួរផ្តល់ឲ្យ? ចំពោះមនុស្សពេញវ័យដែលមានជំងឺផ្តាសាយធំ គួរត្រូវបានណែនាំដោយ៖ • ធ្វើការលាងច្រមុះ ជាមួយសេរ៉ូមប្រៃ (Sérumphysiologique) ដូចជា Gifrer, Gilbert ឬSmithkline Beecham ឬឱសថដែលចម្រាញ់ពីទឹកសមុទ្រដូចជា Stérimar (Fumouze) ឬ Unimer ។ល។ ប្រើប្រាស់ឱសថបាញ់ច្រមុះ ដើម្បីការពារពីការឆ្លងជំងឺផ្សេងទៀតដូចជា៖ • ពពួក Ammonium quaternaire: Biocidan nasal (Menarini) • ពពួក Benzalkonium: Humex Fournier solution nasale (Urgo) • ពពួក Framycétine: Isofra (Bouchara) Soframycine (Roussel, Diamant) • ពពួក Fusafungine: Locabiotal (Therval)។ អាចប្រើប្រាស់រួមគ្នាជាមួយឱសថផ្សេងទៀតដូចជា ពពួក៖ • ឱសថបន្ថយតឹងច្រមុះ (Sympathomimétique Vasoconstricteur): Phénylpropanolamine, Pseudoéphédrine, Plényléphrine • ឱសថប្រឆាំងអាល្លែកហ្ស៊ី (Antihistaminique H1): Clocinizine, Diphénhydramine, Carbinoxamine • ឱសថ Paracétamol: Actifed ឬRinutan។

ការប្រើប្រាស់ • ហាមប្រើប្រាស់លើសពី ២ គ្រាប់ក្នុងរយៈពេលមួយថ្ងៃ ហើយឱសថដែលបានណែនាំខាងលើអាចប្រើបានចំពោះតែបុគ្គលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ • ចំពោះអ្នកជំងឺសរសៃឈាមបេះដូង និងជំងឺលើសសម្ពាធឈាម មិនអនុញ្ញាតឲ្យប្រើប្រាស់ឱសថបន្ថយតឹងច្រមុះ (Vasoconstricteur) នោះទេ • ត្រូវមានការប្រុងប្រយ័ត្ន ពេលប្រើប្រាស់ឱសថអាល្លែកហ្សុី (Antihistaminique) ពីព្រោះវាអាចធ្វើឲ្យមានអារម្មណ៍ងងុយគេង • ចៀសវាងប្រើប្រាស់អាល់កុលអំឡុងពេលព្យាបាល។

បម្រុងប្រយ័ត្ន ត្រូវស្វែងរកការព្យាបាលជាមួយវេជ្ជបណ្ឌិតក្នុងករណី៖ • ជំងឺផ្តាសាយកើតមានរយៈពេលយូរ ជាមួយអាការៈ ឈឺលើផ្ទៃមុខ សំបោរមានខ្ទុះ ដោយសារវាអាចជាជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ(Sinusite aiguë) • ស្ថានភាពជំងឺកើតមានយូរ សម្បោរមិនហៀរចេញ មានអារម្មណ៍ស្ទះ និងក្អកនៅពេលយប់ នោះវាអាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ (Sinusite chronique) • អាការៈស្តែងចេញជា កណ្តាស់ជាប់ជាប្រចាំហៀរសម្បោរខ្លាំង តឹងច្រមុះ និងក្រហមលើផ្ទៃមុខ អាចជាសញ្ញានៃជំងឺអាល្លែកហ្ស៊ី។

ប្រភពយោង៖ Le Vademecum de  la Médication Officinale

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ