CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-04-23 · 10,270 views

បុរសគួរកក់សក់បែបណាទើបត្រឹមត្រូវ?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

បុរសភាពច្រើនមិនបានចាប់អារម្មណ៍ទៅលើការកក់សក់ឡើយ ដោយគ្រាន់តែចាក់សាប៊ូលើក្បាល ហើយធ្វើការដុសចុះឡើង នឹងអាលចាក់ទឹកលាងជម្រុះចេញ។ និយាយរួមទៅ គឺធ្វើយ៉ាងណាឲ្យរួចពីដៃ។ តាមការពិតទៅ មិត្តបុរសគួរតែយល់ដឹងថាគុណប្រយោជន៍នៃការលាងសម្អាត ឬកក់សក់ជាមួយសាប៊ូនេះ គឺមានច្រើនលើសពីអ្វីដែលអ្នកអាចនឹងនឹកស្មានដល់ដែលរួមមានសម្អាតធូលី ជាតិប្រេង សារធាតុដែលថែរក្សាសុខភាពសក់ សម្អាតស្បែកក្បាល ជម្រុះចោលកោសិកាចាស់ៗលើស្បែកលលាដ៏ក្បាល។ល។ ទាំងនោះសុទ្ធតែជាមួយហេតុចម្បងនាំឲ្យសុខភាពស្បែកក្បាលរបស់អ្នក និងរឹងមាំ។

១. ដំបូង អ្នកគួរមានសាប៊ូដែលត្រូវនឹងសភាពស្បែកក្បាលជាមុនសិន។ បើមានហើយតោះចាប់ផ្ដើមជាមួយគ្នា… ២. នៅពេលដែលងូតទឹក  អ្នកត្រូវពិនិត្យមើលថាទឹកក្ដៅល្មម (មិនក្ដៅខ្លាំងពេក) ឬនៅ? បើកកម្លាំងទឹកល្មមបានហើយ ដើម្បីកុំឲ្យខ្ជះខ្ជាយទឹកច្រើនពេក ហើយក៏ចៀសវាងការបាចសាចទៅផ្នែកផ្សេងៗផងដែរ ៣. ត្រូវធ្វើឲ្យសក់សើមជោគតែម្ដង ៤. ដាក់សាប៊ូបន្តិចល្មម (ទំហំប្រហែលនឹងកាក់) នៅលើបាតដៃ បន្ទាប់មកដាក់វាទៅលើសក់។ ប្រសិនបើសក់របស់អ្នកមានប្រវែងវែង កុំប្រមូលផ្ដុំវាទៅលើក្បាលតែម្ដង។ អ្នកគួរប្រើម្រាមដៃធ្វើជាក្រាស់សិតបង្ហូសតាមសរសៃសក់ ដើម្បីចៀសវាងកុំឲ្យសក់ជំពាក់ចូលគ្នា ៥. ប្រើចុងម្រាមដៃរបស់អ្នកម៉ាស្សាជារង្វង់ពីផ្នែកខាងមុខនៃលលាដ៏ក្បាលចុះមកផ្នែកខាងក្រោយនៃក បន្ទាប់មក បង្ហូសតាមចំហៀងឡើងមកលើសៀតផ្កាវិញ។ ធ្វើបែបនេះប៉ុន្មាននាទី ដើម្បីរំញោច និងជម្រុះចោលនូវកោសិកាងាប់នៅលើស្បែកក្បាល ៦.លាងសម្អាតសក់ឲ្យបានសព្វ ហើយប្រសិនបើសក់របស់អ្នកវែង អ្នកអាចប្រើក្រាស់ដែលមានធ្មេញធំ សិតដើម្បីពន្លាសក់ដែលជំពាក់ចេញ ៧. ប្រើសាប៊ូបន្ទន់សក់ក្នុងបរិមាណដូចគ្នាទៅនឹងសាប៊ូកក់ ហើយរក្សាវាទុកប្រមាណ២-៣នាទីសិន ៨. លាងសម្អាតសក់ជាមួយទឹកត្រជាក់ ហើយសឹមប្រើក្រាស់ធ្វើការសិតសក់ ៩. ប្រើក្រណាត់ស្អាត ជួតសក់ឲ្យស្ងួតដោយថ្នមៗ ចៀសវាងការជូតចុះឡើងៗ ឬជារង្វង់ ព្រោះវាអាចនឹងធ្វើឲ្យមានបញ្ហាដល់សក់។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ