ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-05-07 · 8,798 ដងមើល

ចង់ឲ្យក្រចកស្អាត និងរឹងមាំ កុំភ្លេចអនុវត្តតាមគន្លឹះទាំងនេះ...

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ក្រចក ក៏ជាភ្នែកមួយសំខាន់ដែលបង្កប់នូវភាពទាក់ទាញដែរ ប្រសិនបើអ្នកមានរាងកាយស្អាតបាត ហើយតែក្រចកដៃ និងជើងគ្មានសម្រស់នោះ វាហាក់ដូចជាពន្លេចចេញនូវចន្លោះខ្វះខាតមួយ។ អ្នកមិនគួរមើលរំលងនូវចំណុចមិនប្រក្រតីមួយចំនួន ដែលកើតមានលើក្រចករបស់អ្នកឡើយ ប្រសិនបើអ្នកជួបប្រទះនឹងភាពដូចខាងក្រោមនេះ អ្នកត្រូវទទួលការប្រឹក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញផ្នែកស្បែក ៖ -ពណ៍ និងរូបរាងក្រចកមានការប្រែប្រួល ដូចជាការប្រែពណ៍ក្រចកទាំងមូល ឬកើតមានចំណុចខ្មៅនៅក្រោមក្រចក -ក្រចកឡើងស្ដើង ឬក្រាស់ខុសពីធម្មតា -ក្រចកបែកចេញពីស្បែកដែលនៅជុំវិញ -ឈាមចេញពីក្រចក -ស្បែកជុំវិញក្រចកឡើងហើម ឬមានការឈឺចាប់។

ចំពោះក្រចកដែលមានភាពប្រក្រតី អ្នកក៏គួរតែស្វែងយល់ពីទង្វើមួយចំនួន ដែលលោកអ្នកគួរប្រកាន់ភា្ជប់ និងចៀសវាងផងដែរ ដើម្បីថែរក្សាក្រចកឲ្យមានសភាពល្អជាប្រចាំ៖

១. ទុកក្រចកឲ្យស្ងួត និងស្អាតជានិច្ច ការដែលក្រចកប៉ះទឹកច្រើន ហើយមានសំណើមនោះនឹងបណ្ដាលឲ្យបាត់តេរីលូតលាស់នៅក្រោមក្រចករបស់អ្នក ដូច្នេះហើយ ចូរប្រើស្រោមដៃពេលលាងចាន ឬបោកសម្លៀកបំពាក់។

២. អនុវត្តអនាម័យក្រចក ប្រើកន្ត្រៃដែលគេប្រើសម្រាប់ការធ្វើក្រចក  កាត់តម្រឹមក្រចកឲ្យត្រង់ ហើយកាត់ឲ្យរាងកោងល្មម។

៣. ប្រើផលិតផលផ្ដល់សំណើម ពេលប្រើឡេលាបដៃ ត្រដុសវាចូលក្នុងក្រចកដៃ និងស្បែកចុងក្រចករបស់អ្នកផង ។

៤. ប្រើប្រាស់ស្រទាប់ការពារ ប្រើប្រាស់ Nail Hardener ដើម្បីពង្រឹងក្រចកឲ្យរឹងមាំ។

៥.ប្រើប្រាស់ Biotion ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា សារធាតុដែលមាននៅក្នុង Biotion អាចជួយពង្រឹងក្រចក ដែលទន់ និងផុយ។

៦. ចៀសវាងការខាំក្រចក ឬទាញស្បែកចុងក្រចក មុខរបួស ឬរបកស្បែកបន្តិចបន្តួចនៅក្បែរក្រចកក៏បណ្ដាលឲ្យបាក់តេរី ឬផ្សិតចូលក្នុងក្រចក ហើយបង្កឲ្យមានការឆ្លងមេរោគផងដែរ។

៧. ហាមដកក្រចក ដែលបាក់ ឬមានរបួសចេញ អ្នកអាចនឹងទាញដោយ ទាំងជាលិកាមានជីវិតមួយចំនួនទៅផង ដូចនេះហើយ កាត់វាម្ដងបន្តិចៗដោយប្រុងប្រយ័ត្នវិញ។

៨.ហាមច្រានចោលនូវបញ្ហា ប្រសិនបើអ្នកមានបញ្ហាក្រចកដែលមើលទៅមិនអាចនឹងអាចបាត់ទៅដោយឯងៗនោះទេ អ្នកគួរទទួលការពិនិត្យជាមួយនឹងអ្នកជំនាញ។

៩.ចៀសវាងប្រើប្រាស់ផលិតផលថែរក្សាក្រចកហួសកម្រិត ជាពិសេស កម្រិតការប្រើប្រាស់ថ្នាំលាបក្រចក។

នៅពេលដែលប្រិយមិត្តបានអាន និងស្វែងពីបញ្ហាក្រចកមិនប្រក្រតីនេះហើយ ហេលស៍ថាម សង្ឃឹមថា មិត្តអ្នកអាទាំងអស់នឹងបន្ថែមការយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយសួមកុំគិតថាវាជារឿងតូចតាចនោះ ព្រោះថាយូរៗទៅ វាអាចនឹងបំផ្លាញជីវិតយើងបាន៕

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ