ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-02-13 · 5,112 ដងមើល

ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

មានគម្រោងអ្វីខ្លះឬនៅសម្រាប់ថ្ងៃ១៤ កុម្ភៈ ឆ្នាំហ្នឹង? មានកម្មវិធីពិសេសមួយចង់ណែនាំជូនអ្នក... គឺ កម្មវិធី «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»

បើមានវិបត្តិមិនដឹងថាគួរជូនកាដូអ្វី...ទៅកាន់នរណាខ្លះ... អាចផ្តល់កាដូចេញពីក្នុងបេះដូងផ្ទាល់ ដើម្បីជួយជីវិតមនុស្សដែលជាអំពើមនុស្សធម៌ដ៏ល្អប្រពៃ ព្រមទាំងជាសាក្ខីភាពនៃការចែករំលែកសេចក្តីស្រលាញ់សម្រាប់មនុស្សជាតិផងដែរ...

តាមរយៈឈាមដែលអ្នកបានផ្តល់ គឺនឹងអាចជួយសង្រ្គោះដល់ជីវិតមនុស្សដែលកំពុងត្រូវការវា ហេតុនេះហើយ វាប្រៀបបានជាកាដូដែលមានតម្លៃខ្ពស់ ហើយមិនងាយរកទិញបាននោះឡើយ...

ចូលរួមនៅទីណា? មជ្ឈមណ្ឌលជាតិផ្តល់ឈាម (ខាងត្បូងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ថ្ងៃណា? ទិវានៃក្តីស្រលាញ់ (ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧) ពេលណា? ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង ៤:៣០រសៀល

តោះ!!! ចូលរួមទាំងអស់គ្នា ដើម្បីចែករំលែកក្តីស្រលាញ់!!! អាវ៎...ភ្លេចប្រាប់ទៅថា អ្នកផ្តល់ឈាមនឹងបានទទួលកាដូ ព្រមទាំងផ្កាកុលាបផងដែរ...