ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-05-21 · 5,140 ដងមើល

ទម្លាប់មិនល្អ ដែលគួរផ្លាស់ប្តូរ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

បងប្អូនខ្មែរយើងមួយចំនួនតូចហាក់ដូចជាមានការធ្វេសប្រហែសច្រើន ជាមួយជំងឺៈ ១ -ការពិនិត្យសុខភាព៖ មិនបានយកចិត្តទុកដាក់ក្នុងការពិនិត្យឈាមទាល់តែសោះ ចាំពេលឈឺ បានទៅរកពេទ្យព្យាបាលតែម្តង គាត់ច្រើននិយាយថា បេីពិនិត្យចេះតែឃើញហេីយ (ចាំថ្ងៃណា​ ថ្ងៃនោះទៅ) គឺមិនការពារ មិនថែទាំ ​ដូចពាក្យចាស់ពោលថា «ក្របីបាត់ហើយបានធ្វើរបង ជិតពេលប្រឡងបានខំស្វាធ្យាយ» ។ ២- បើមានជំងឺ បន្តិចបន្តួ ច ឬដំណាក់កាលដំបូងៗ មិនប្រញាប់ទៅរកគ្រូពេទ្យព្យាបាលទេ ច្រើនទៅទិញថ្នាំនៅផ្សារ នៅឱសថស្ថានទៅតាមចំណាំ​ ឬតាមអ្នកលក់ផ្សំឲ្យលេប អ្នកខ្លះប្រើថ្នាំបុរាណ ក៏មាន ។

កត្តាខ្លះៗទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនយើង មានជំងឺច្រើនតែធ្ងន់ធ្ងរពិបាកព្យាបាល ព្យាបាលមិនងាយជា ព្យាបាលប្រើពេលវេលាច្រើន លុយក៏ច្រើន ហើយចាប់ផ្តើមភ័យរត់ចុះរត់ឡើង អ្នកខ្លះរត់ដល់បរទេសទៀតផង​ ។

បើជំងឺឫសដូងបាត គាត់កាន់តែធ្វេសប្រហែស ហើយមើលស្រាលជំងឺឫសដូងបាតណាស់ ទុកដល់ដំណាក់កាលទី៣ ទី៤ វាចេញមកក្រៅហើយរុញលែងចូលវិញ មានការឈឺចាប់ធ្ងន់ធ្ងរ ជួនកាលមានហូរឈាមទៀតផង ថ្លៃព្យាបាលក៏អស់ច្រើន ផលប៉ៈពាល់របស់វា ទៅលើកោសិកា ជាលិកាដទៃទៀត កាន់តែធ្ងន់ធ្ងរដល់ដំណាក់កាលពិបាកព្យាបាលដែរ ។ ដូច្នេះ សូមបងប្អូនគួរលះបង់(ពេលវេលា ការងារ ប្រាក់កាស់)ខ្លះៗដើម្បីសុខភាព អាយុជីវិតខ្លួនឯងផង ព្រោះពេលស្លាប់ទៅគ្មានអ្នកណាយកអ្វីទៅជាមួយបានឡើយ កុំចាំដល់ពេលចុងក្រោយ បានហ៊ានលះបង់ បានហ៊ានចំណាយ វាហួសពេលហេីយ គ្រូពេទ្យមិនមែនឥសី ឬ ព្រះឥន្ទជប់ឲ្យជា ជប់អ្នកស្លាប់អោយរស់​វិញបានឡេីយ  អ្នកខ្លះរត់ទៅព្យាបាលដល់បរទេស​ នៅតែគេជួយមិនបាន​​ដដែល។

បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត ។

ផ្ទះលេខ១៦ - ១៨ ផ្លូវលេខ ១៦ បុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកអ្នកអាចពិគ្រោះជម្ងឺជាមួយខ្ញុំបាទ វេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់បានតាមរយះទូរសព្ទ័លេខ 012 855 922 /070 855 922 /016 955 822/097 97 97 882ឬ ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989