ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-05-21 · 7,624 ដងមើល

ការយល់ដឹងអំពីជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

ក្នុង១ឆ្នាំៗ មានមនុស្សស្លាប់ដោយសារជំងឺមហារីកមាត់ ឬមហារីកមាត់និងបំពង់កផ្នែកខាងលើ នៅប្រទេសអាមេរិក។ ជាង ៥១,៥៥០ ករណី នៃជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ  ត្រូវបានរកឃើញនៅប្រទេសអាមេរិកឆ្នាំនេះ។ ក្នុងករណីទាំងនោះ ៤០% មិនអាចរស់លើសពី៥ឆ្នាំនោះទេ ហើយអ្នកដែលអាចរស់បានរយៈពេលវែងនឹងមានបញ្ហាដូចជា ការខូចទ្រង់ទ្រាយមុខ ឬ មានការពិបាកក្នុងការនិយាយ និង ការញ៉ាំអាហារ។ អត្រាស្លាប់ដោយសារជំងឺនេះនូវមានកម្រិតខ្ពស់ ដោយសារការរកឃើញនៃជំងឺមហារីកយឺត។ បុន្តែ ប្រសិនបើយើងអាចរកឃើញហើយព្យាបាលជំងឺមហារីកមាត់ បានរហ័ស និងព្យាបាលទាន់ពេលវេលា ការព្យាបាលនឹងមានភាពជោគជ័យខ្ពស់ ព្រមទាំងកាត់បន្ថយផលលំបាកក្រោយការព្យាបាលបានច្រើន ។

គួរត្រួតពិនិត្យមាត់ ធ្មេញជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់ គួរតែពិនិត្យមើលរោគសញ្ញា និង អាការៈនៃមហារីកមាត់ជាប្រចាំដោយនៅពេលមកត្រួតពិនិត្យធ្មេញ និង ត្រូវមកជួបទន្តពេទ្យវិញ ប្រសិនបើរោគសញ្ញានោះមិនបាត់ ឬ ប្រសើរជាងមុន ក្នុងរយៈពេល២ទៅ៣ សប្តាហ៍។

រោគសញ្ញាគួរប្រុងប្រយត្ន័ ៖ •មានដំបៅដែលមិនជាសះស្បើយក្នុងរយៈពេល២សប្តាហ៍ •មានការប្រែពណ៌ទៅជា ក្រហម ស ឬ ខ្មៅ នៃជាលិកាទន់ក្នុងមាត់ •ដំបៅ ដែលមានឈាមពេលប៉ះវា •មានឡើងដុំ ឬ ដុំរឹងលើជាលិកា (ភាគច្រើននៅចំហៀងនៃអណ្តាត) •ជាលិកាឡើងខ្ពស់ជុំវិញ •មានដុំបៅនៅក្រោមធ្មេញស្និត ដែលមិនជាសះក្រោយពេលការកែតម្រូវរួច •ដុំដែលឡើងក្រាស់នៅក្នុងមាត់ •ឡើងដុំរឹងដែលពុំមានការឈឺចាប់នៅក ដែលលើសពី ២សប្តាហ៍ •រោគសញ្ញាទាំងនេះមានភាពដូចគ្នាត្រង់វាមិនជាសះស្បើយទៅវិញ។

រោគសញ្ញានៃមហារីកបំពង់ក ដែលកើតមកពី Human Papilloma Virus “HPV” អាចលើសពី ២ទៅ៣ សប្តាហ៍៖ •ស្អក ឬ ឈឺបំពង់កដែរមិនព្រមជាសះស្បើយ •ឡើងដុំរឹងដែលពុំមានការឈឺចាប់នៅក ដែលលើសពី ២សប្តាហ៍ •ការក្អកដែលមិនព្រមជា •មានការពិបាកក្នុងការលេប មានអារម្មណ៍ថាអាហារដក់ជាប់ក្នុងបំពង់ក •មានការឈឺចាប់ក្នុងត្រចៀកមួយចំហៀង លើសពី ២ទៅ៣ ថ្ងៃ •រោគសញ្ញាទាំងនេះមានភាពដូចគ្នាត្រង់វាមិនជាសះស្បើយទៅវិញ។

ប្រសិនបើមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅជួបទន្តបណ្ឌិតជំនាញខាងជំងឺមហារីក។

កត្តាហានិភ័យ យោងទៅតាមការស្រាវជ្រាវ មានកត្តាច្រើន ដែលបង្កជាជំងឺមហារីកមាត់ និងបំពង់ក។ កាលពីមុន ជំងឺនេះភាគច្រើនកើតមានទៅលើមនុស្សដែលជក់បារី និង ផឹកស្រា ចាប់ពីអាយុ៥០ឡើងទៅ  ប៉ុន្តែបច្ចុ្បន្ន គេបានកត់សម្គាល់ថា ជំងឺមហារីកអាចនឹងកើតមានឡើងលើមនុស្សវ័យក្មេងអាយុតិចជាង៥០ឆ្នាំ ដែលមិនជក់បារីផងដែរ ដោយសារតែវីរុសប្រភេទម្យ៉ាងដែលមានឈ្មោះថា HPV16 ។

Human Papilloma virus (HPV16) មានការទាក់ទងគ្នារវាង ការវិវត្តិនៃ មហារីកមាត់ និងបំពង់ក (ភាគច្រើននៅក្រោមអណ្តាត) ។ វីរុសនោះនឺងបាត់ដោយឯកឯង (៩៩%) បុន្តែ១% ទៀតអាចផ្ទុកវីរុស ហើយវាអាចបង្កឲ្យមានជំងឺមហារីក។ ភាគច្រើននៃជំងឺមហារីកកើតទៅលើមនុស្សប្រុសច្រើនជាងស្រ្តី។

ប្រភព ៖ Oral Cancer Foundation NEWPORT Beach, California, ថ្ងៃ២ ខែមេសា ២០១៨ /PRNewswire/

បកប្រែជាខេមរភាសាដោយ ៖ សមាគមទន្តពេទ្យកម្ពុជា (CDA)