2018-06-27 · 5,096 views
តើការព្យាបាលធ្មេញ អាចបង្កជាបញ្ហារលាកច្រមុះទេ៎?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ជាការពិត បញ្ហាមាត់ធ្មេញ ពេលខ្លះអាចបន្សល់នូវផលវិបាកមួយចំនួនទៅលើសរីរាង្គផ្សេងទៀតដែលទាក់ទង បើទោះបីជាបានទទួលការព្យាបាលហើយក៏ដោយ។ ក្នុងចំណោមនោះ ការរលាកឆ្អឹងសងខាងច្រមុះ ក៏ជាករណីដែលត្រូវបានរាយការណ៍ឡើងផងដែរ។
សំណួរ៖ ខ្ញុំបាទធ្លាប់មានបញ្ហាធ្មេញជួរខាងលើ និងបានទទួលការព្យាបាលដោយទន្តបណ្ឌិតរួចហើយ។ ប៉ុន្តែក្រោយការព្យាបាលធ្មេញរួចរាល់ហើយ ខ្ញុំបែរជាមានបញ្ហារលាកច្រមុះដែលអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងច្រមុះ។ តើបញ្ហានេះអាចទាក់ទងមកពីការព្យាបាលធ្មេញរបស់ខ្ញុំដែរឬទេ? តើខ្ញុំគួរទទួលយកការព្យាបាលរបៀបណាទើបល្អ?
ចម្លើយ៖ ជាធម្មតាធ្មេញជួរខាងលើមានការជាប់ទាក់ទងនឹងប្រអប់ស៊ីនុសដែលនៅសងខាងច្រមុះ ដូច្នោះបញ្ហាធ្មេញជួរខាងលើអាចឲ្យមេរោគចម្លងចូលទៅក្នុងស៊ីនុសបង្កើតជាការរលាកក្នុងប្រអប់នេះ និងបញ្ចេញមកក្នុងច្រមុះ។ អ្នកជំងឺគួរតែមកពិនិត្យដោយថតមើលប្រអប់នេះ និងច្រមុះដើម្បីដឹងពីកម្រិតនៃការរលាក។
បកស្រាយដោយ ៖ សាស្រ្តាចារ្យ ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃ មន្ទីរពេទ្យព្រះអង្គឌួង