2018-06-27 · 6,338 ដងមើល
តើការដាំបង្គោលធ្មេញ ពិតជាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងឬ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
មនុស្សមួយចំនួនអាចនឹងយល់ច្រឡំពីផលប៉ះពាល់នៃការដាំបង្គោលធ្មេញ ប៉ុន្តែ វាអាចមិនដូចនឹងអ្វីដែលគ្រប់គ្នាបានគិតនោះទេ ជាក់ស្តែង ក្នុងករណីសិក្សាមួយបានលើកឡើងដូចខាងក្រោម៖
សំណួរ ៖ នាងខ្ញុំមានអាយុ ២១ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ នាងខ្ញុំគិតចង់ទទួលការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant) ប៉ុន្តែ នាងខ្ញុំមានការព្រួយបារម្ភ ពីផលប៉ះពាល់ និងបញ្ហាផ្សេងៗ។ នាងខ្ញុំធ្លាប់ឮគេនិយាយថា ការដាំបង្គោលក្នុងឆ្អឹងនេះអាចធ្វើឲ្យ ខូចសរសៃប្រសាទ បាត់បង់ឆ្អឹង (Bone- loss) និងមានបញ្ហាដទៃទៀតដូចជា ដំបៅក្លាយ និងបែកបាក់ផ្នែកផ្សេងៗនៅក្នុងមាត់។ តើការដាំបង្គោលធ្មេញនេះពិតជាធ្វើឲ្យប្រឈមនឹងគ្រោះថ្នាក់ដូច្នេះមែនទេ?
ចម្លើយ ៖ ការដាំបង្គោលធ្មេញពុំបណ្តាលឲ្យមានផលវិបាកដូចការរៀបរាប់ខាងលើនោះទេ។ ក្នុងករណីអ្នកបានទៅទទួលសេវាពីទន្តបណ្ឌិតដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ពីការដាំបង្គោលនោះ។ ចំណែកបញ្ហាដំបៅក្នុងមាត់ អាចនឹងកើតមានលើអ្នកមានវ័យចំណាស់ដែលមានជំងឺទឹកនោមផ្អែម ឬប្រៃ ប៉ុន្តែពួកគាត់នៅតែអាចទទួលបានការដាំបង្គោលធ្មេញ គ្រាន់តែពួកគាត់ត្រូវគោរពតាមការណែនាំរបស់ទន្តបណ្ឌិតយ៉ាងខ្ជាប់ខ្ជួន នោះបញ្ហាមិនអាចចោទឡើងទៀតឡើយ។
បកស្រាយដោយ ៖ ទន្តបណ្ឌិត ស៊ឹម សិលាភាណ ប្រធានបច្ចេកទេស គ្លីនិកធ្មេញ រៀលធីស