2018-07-18 · 4,843 ដងមើល
សាខាទី១៤ នៃក្រុមហ៊ុន ផាក កាហ្វេ មានវត្តមានជាផ្លូវការហើយ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងនាម ក្រុមហ៊ុន ផាក កាហ្វេ ហ៊្វូដ អេនបេវើរីច សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី បើកសម្ពោធជាផ្លូវការផាកកាហ្វេសាខាភ្នំពេញសិនធើរ ដែលជាសាខាទី១៤ របស់ខ្លួន។
គួររំលឹកផងដែរថា ផាកកាហ្វេ បានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ តែមួយសាខាភោជនីយដ្ឋានប៉ុណ្ណោះ ដោយស្ថាបនិកវ័យក្មេងជាយុវជនខ្មែរបួនរូប ក្រោយពីលោកបានត្រឡប់មកពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស ដោយយល់ឃើញពីឱកាស និង តំរូវការរបស់ប្រជាជនកម្ពុជា ទៅលើភោជនីយដ្ឋានដែលមានបរិយាកាសផាសុកភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប ដូច្នេះហើយ ទើបលោកសម្រេចបង្កើតភោជនីយដ្ឋានមួយនេះ ហើយបានដាក់ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ មានទីតាំងនៅមុខមជ្ឈមណ្ឌលកំសាន្តផាកវ៉េ។ ដោយសារមានការគាំទ្រពីសំណាក់អតិថិជនលើសេវាកម្ម អាហារ កាហ្វេ ភេសជ្ជៈ របស់ផាកកាហ្វេកាន់តែច្រើនឡើង យើងបានខិតខំក្នុងការអភិវឌ្ឍខ្លួន និង ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យផាកកាហ្វេប្រែខ្លួនពីអាជីវកម្មបែបគ្រួសារមកជាអាជីវកម្មស្តង់ដា និង មានសាខារហូតដល់១៥សាខាគិតត្រឹមខែកក្កដា២០១៨នេះ ដែលបានបើកបំរើជូនអតិថិជនហើយ។ សព្វថ្ងៃ មានយុវជន យុវតីខ្មែរ ប្រមាណ៤៥០នាក់ កំពុងបំរើការងារនៅក្នុងក្រុមហ៊ុនផាកកាហ្វេ ក៏ដូចជាក្រុមហ៊ុនដៃគូពាណិជ្ជកម្ម អ្នកផ្គត់ផ្គង់ទំនិញដទៃទៀត(Supplier) ដែលនេះក៏ជាចំណែកមួយជួយកាត់បន្ថយភាពក្រីក្រ ជួយគ្រាំទ្រផលិតផលប្រជាកសិករខ្មែរបានមួយផ្នែកធំ និងចូលរួមជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចំរើនផងដែរ។ សម្រាប់ក្នុងមួយឆ្នាំ ផាកកាហ្វេ មានទទួលអតិថិជនប្រមាណជាង១.៥លាននាក់។
គួររំលឹងផងដែរថា កាលឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុនផាកកាហ្វេ បានចាប់ផ្តើមលក់សិទិ្ធអាជីវកម្មដំបូងនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានរំពឹងទុកថានឹងពង្រីកសិទិ្ធអាជីវកម្មនេះរហូតដល់១០សាខានៅចុងឆ្នាំ២០១៨នេះដែលជាជំហានដំបូង។ លោក ហេង សេងលី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផាកកាហ្វេបានបញ្ជាក់ថា ក្រុមហ៊ុនបានផ្តល់សិទិ្ធអាជីវកម្មចំនួន៨ហើយ ដោយខ្លះបានបើកដំណើរ ហើយខ្លះទៀតកំពុងសាងសង់ និងខ្លះទៀតកំពុងគូសប្លង់ ក្នុងពេលនេះដែលក្រុមហ៊ុនក៏កំពុងសិក្សាមើលលើទីតាំងមួយចំនួនទាំងក្នុងទីក្រុងភ្នំពេញ ក៏ដូចនៅបណ្តាលខេត្តធំៗផងដែរ់ បន្ថែមពីការលក់សិទិ្ធអាជីវកម្ម លោកបានបន្ថែមទៀតថា នៅខែមិថុនាកន្លងទៅនេះក្រុមហ៊ុនបានបើកឲ្យដំណើរការ២សាខា គឺ សាខាអ៊ីអន ម៉លសែនសុខដែលមានទីតាំងនៅជាន់ទី២ ទល់មុខរោងកុន Major Cineplex និង ក៏ជាលើកដំបូងដែលផាកកាហ្វេបានបើកសាខានៅលើទឹកដីខេត្តកំពង់ចាមផងដែរ ហើយនឹងមានតាមបណ្តាខេត្តផ្សេងៗទៀត នៅក្នុងពេលឆាប់ៗខាងមុននេះ។
នៅពេលអនាគត ផាកកាហ្វេ មានចក្ខុវិស័យពង្រីកខ្លួនអោយក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ1ក្នុងប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍគុណភាពម្ហូបអាហារ គុណភាពសេវាកម្ម គុណភាពអនាម័យ និង ការរចនាភោជនីយដ្ឋានឲ្យកាន់តែទំនើប ព្រមទាំង ការពង្រីកសាខា បន្ថែមឲ្យបាន៦០សាខានៅក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តធំៗ នៅឆ្នាំ២០២២ ហើយរំពឹងថានឹងបង្កើតការងារបន្ថែមសម្រាប់ប្រជាជនកម្ពុជាយើងប្រមាណ១៣៥០នាក់ បន្ថែមលើអ្នកដែលកំពុងបំរើការងារបច្ចុប្បន្នប្រមាណ៤៥០នាក់។