2018-08-13 · 4,824 ដងមើល
«ពិព័រណ៍ការងារ» ឱកាសពិសេស សម្រាប់ក្រុមហ៊ុនដែលកំពុងត្រូវការបុគ្គលិក
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
នាព្រឹកថ្ងៃសៅរ៍ ទី០៦ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំ “ ពិព័រណ៍ការងារ ” ចាប់ពីម៉ោង ០៨:0០ព្រឹក ដល់ ម៉ោង០៤: ០០រសៀល។ សិស្សនិសិ្សត បុគ្គលិកស្ថាប័នផ្សេងៗ និងអ្នកស្វែងរកការងារធ្វើ ប្រមាណ៥០០នាក់ នឹងអញ្ជើញចូលរួមក្នុងពិព័រណ៍ការងារនេះ។ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំ “ ពិព័រណ៍ការងារ ” ដើម្បីបង្កើតឱកាសជួបគ្នាឲ្យកាន់តែងាយស្រួល រវាងអ្នកដែលកំពុងស្វែងរកងារជាមួយនឹងក្រុមហ៊ុនដែលកំពុងត្រូវការស្វែងរកបុគ្គលិក សម្រាប់បម្រើការនៅក្នុងក្រុមហ៊ុនរបស់នីមួយៗ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំតំណាងអ្នករៀបចំកម្មវិធី មានក្តីសោមនស្សរីករាយ សូមគោរពអញ្ជើញដល់អ្នកដែលត្រូវការស្វែងរកបុគ្គលិក ឬផ្សព្វផ្សាយព័ត៌មានរបស់ក្រុមហ៊ុន ចូលរួមក្នុងពិព័រណ៍ការងារដូចដែលបានជម្រាបជូនខាងលើ។
លក្ខខណ្ឌក្នុងការចូលរួមក្នុងពិព័រណ៍ការងារនេះ សូមពិនិត្យទៅលើក្រដាសខិតប័ណ្ណដែលបានផ្សាយ ឬសូមទាក់ទងមកកាន់លោកស្រី ណែម ចិន្ដា បុគ្គលិកផ្នែកទំនាក់ទំនង និងផ្ដល់សេវាអាជីវកម្ម នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) តាមរយៈ
ទូរសព្ទលេខ៖ ០១៥ ៩៥ ៣៣ ៥៦ / ០៩៧ ៨៧ ៦២ ២២៦ តាមរយៈសារអេឡិចត្រូនិច ៖ nem.chenda@cjcc.edu.kh ។