ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-08-24 · 4,371 ដងមើល

សូមចៀសវាងផលិតផលទាំងនេះ! ជាពិសេស មិត្តៗនារី...

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូជម្រាបជូនដលសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖

យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីចំនួនបីឈ្មោះ ១-White Skin House ២-White Skin House II ៣-Gluta White Skin House បានកំពុងផ្សព្វផ្សាយផលិតផលបំប៉នសុខភាព ឬឱសថបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ  គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ហើយគណនីខាងលើនេះបានផ្សព្វផ្សាយអួតអាង បំផ្លើសហួសពីការពិត ដូចជាជួយបង្រួមសាច់ដុំទ្វារមាសឲ្យតឹងណែន បណ្តឹងដើមទ្រូងឲ្យមូលក្លំស្អាត ជាដើម។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស ប៉ះពាល់ដល់សុខភាពឬឈានដល់ការបាត់បង់អាយុជីវិត (ស្លាប់ដោយសារការហូរឈាមតាមទ្វារមាស ឬកើតមហារីកសុដន់)  របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសង្ឃឹមថាសាធារណជនទាំងអស់ឈប់ប្រើប្រាស់ឈប់ជឿតាមការឃោសនាអកុសលបោកប្រាស់ភូតកុហក បំផ្លើសពីការពិតបែបអនាធិបតេយ្យ និងជួយផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋដទៃឈប់ទិញ ឬប្រើប្រាស់ផលិតផលទាំងនេះតាមរយៈគណនីខាងលើនេះ។ ម្ចាស់គណនីឈ្មោះ White Skin House, White Skin House II និង Gluta White Skin House ត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ ឬចែកចាយ ផលិតផលបំប៉នសុខភាព  ឬឱសថបំប៉នសុខភាព  និងគ្រឿងសម្អាងជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ White Skin House, White Skin House II និង Gluta White Skin House ដែលនាំចូល លក់ ឬចែកចាយ និងផ្សព្វផ្សាយផលិតផលបំប៉នសុខភាព ឬឱសថបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានច្បាប់អនុញ្ញាតខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយផលិតផលបំប៉នសុខភាព ឬឱសថបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលរបស់គណនីខាងលើនេះសូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋាន  ឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង ។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ