0%
2018-09-12 · 7,270 ដងមើល
តើខ្ញុំត្រូវដកថ្គាមទាល់របស់ខ្ញុំឬទេ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
1 / 1
មនុស្សមួយចំនួនអាចប្រឈមនឹងការឈឺចាប់ពេលដុះថ្គាមទាល់ ក្នុងពេលដែលអ្នកផ្សេងទៀតហាក់មិនមានបញ្ហាអ្វីនោះឡើយ ប៉ុន្តែថា តើអ្នកគួរដកវាចេញឬទេ?
សំណួរ ៖ នាងខ្ញុំអាយុ ៣០ឆ្នាំ រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានថ្គាមទាល់ដុះចេញតែពាក់កណ្តាល និងមានសាច់គ្របពីលើពាក់កណ្តាល។តើខ្ញុំគួរតែដកវាចេញ ឬយ៉ាងណា បើពេលនេះវាមិនផ្តល់ការឈឺចាប់អ្វីឡើយ?
ចម្លើយ ៖ ប្អូនគួរតែដកចេញ បើទោះបីពេលនេះវាមិនបង្កឲ្យមានការឈឺចាប់ក៏ដោយ ព្រោះក្នុងពេលអនាគត វានឹងបង្កឲ្យមានការឈឺចាប់ មានបញ្ហាក្លិនមាត់ បើកមាត់មិនសូវរួច ឬអាចធ្វើឲ្យមានការខូចខាតដល់ធ្មេញជិតខាង ដោយរោគពុកធ្មេញ។
បកស្រាយដោយ ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់