2018-11-19 · 6,597 ដងមើល
ការទទួលទានគ្រឿងស្រវឹងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យមានបញ្ហា....
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
ទោះបីគ្រឿងស្រវឹងមានកម្រិតត្រឹមត្រូវក្នុងការទទួលទានយ៉ាងណាក៏ដោយ គ្រោះថ្នាក់នៅតែអាចមានតាមរូបភាពផ្សេងៗ ពិសេសកើតមានចំពោះស្ត្រី…©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយទោះបីគ្រឿងស្រវឹងមានកម្រិតត្រឹមត្រូវក្នុងការទទួលទានយ៉ាងណាក៏ដោយ គ្រោះថ្នាក់នៅតែអាចមានតាមរូបភាពផ្សេងៗ ពិសេសកើតមានចំពោះស្ត្រី…
ជាទូទៅ ស្ត្រីនឹងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងបុរស ដោយហេតុថា រាងកាយស្ត្រីផ្ទុកជាតិខ្លាញ់ច្រើនជាង និងជាតិទឹកតិចជាងរាងកាយបុរស ហើយស្ត្រីតែងមានទម្ងន់ខ្លួន (មាឌ)តូចជាងបុរស។
ស្ត្រីអាចប្រឈមនឹងផលរំខានច្រើនរួមមាន៖ • ងាយខូចខាតថ្លើម និងទទួលរងផលប៉ះពាល់សុខភាពដទៃទៀតជាងបុរស • ការកើតមហារីកសុដន់ និងរោគស្ត្រី • ការស្រាវជ្រាវខ្លះបានបង្ហាញថា ប្រតិកម្មរបស់ស្ត្រីទៅនឹងគ្រឿងស្រវឹង ប្រែប្រួលទៅតាមវដ្តរដូវរបស់ស្ត្រី ដោយសារកម្រិតអ័រម៉ូនខុសគ្នា • ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើតអាចត្រូវការពេលវេលា ដើម្បីបញ្ចេញជាតិអាល់កុលពីរាងកាយ វែងជាងស្ត្រីដែលមិនប្រើប្រាស់ថ្នាំពន្យារកំណើត។
ករណីស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន • ជាតិអាល់កុលដែលស្ត្រីមានផ្ទៃពោះទទួលទានឆ្លងកាត់សុកទៅដល់ទារក ដូចនេះការទទួលទានគ្រឿងស្រវឹងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យមានបញ្ហាដូចជា ធ្លាក់ឈាម រលូតកូន ឬកូនកើតមិនគ្រប់ខែ • មានភស្តុតាងបង្ហាញថា បើស្ត្រីមានផ្ទៃពោះទទួលទានគ្រឿងស្រវឹង ២ ឬ៣ ស្តង់ដា ក្នុង១ថ្ងៃ អាចប៉ះពាល់ដល់ទារក និងធ្វើឲ្យទារកលូតលាស់យឺត ពិការផ្នែករាងកាយ និងបញ្ញា • ទារកដែលកើតពីម្តាយដែលញៀនគ្រឿងស្រវឹង អាចមានអាការៈញៀនក្រោយពេលកើត និងមានចង្កោមរោគសញ្ញាស្លាប់ដោយគ្រឿងស្រវឹង • ទារកដែលមានចង្កោមរោគសញ្ញានេះ អាចមានមុខមាត់មិនប្រក្រតី • អង្គការសុខភាពពិភពលោកបានផ្តល់ដំបូន្មានថា គ្មានការទទួលទានគ្រឿងស្រវឹងដែលមានសុវត្ថិភាពក្នុងអំឡុងពេលមានផ្ទៃពោះទេ។
ដើម្បីមានសុវត្ថិភាព ស្ត្រីមានផ្ទៃពោះមិនត្រូវទទួលទានគ្រឿងស្រវឹងទាល់តែសោះ និងត្រូវពិគ្រោះជាមួយមន្ត្រីសុខាភិបាលជាមុន បើអ្នកចង់ប្រើប្រាស់នូវសារធាតុណាមួយនៅពេលអ្នកមានផ្ទៃពោះ ឬអំឡុងពេលបំបៅដោះកូន ដូចជាគ្រឿងស្រវឹង និងថ្នាំពេទ្យមួយចំនួន។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព