2018-11-28 · 4,248 ដងមើល
ព័ត៌មានអំពីការពិនិត្យសុខភាពបេះដូងដោយឥតគិតថ្លៃនៅក្នុងកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE Fair 2018
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
លក្ខខណ្ឌ/សំបុត្រ៖ មិនគិតថ្លៃ ផ្តល់ការពិនិត្យសុខភាពដោយ ៖ សមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំឡើងដោយ ៖ Manulife Cambodia សហការជាមួយ Healthtime Pro ទីតាំង ៖ - ក្នុងបរិវេណប៉ែកខាងលិចនៃសួនច្បារព្រះរាជដំណាក់ (ក្រោយព្រះអង្គចេកព្រះអង្គចម) នៅទីក្រុងសៀមរាប - ស្តង់គ្រួសារ និងមិត្តសំឡាញ់ ប្រទេស ៖ កម្ពុជា តារាងពេលវេលាពិនិត្យសុខភាព ៖ - ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពីម៉ោង ៤ រសៀល ដល់ម៉ោង ៧ ល្ងាច - ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៧ ល្ងាច ការពិនិត្យរួមមាន ៖ - វាស់សម្ពាធឈាម - វាស់កម្រិតជាតិស្ករ - បកស្រាយលទ្ធផល និងពិគ្រោះយោបល់។
ក្នុងឱកាសកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE fair 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុន Manulife Cambodia សមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា (CHA) សម្របសម្រួលដោយក្រុមការងារ Healthtime Pro ក៏នឹងចូលរួមផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនទៅដល់សាធារណជន ក៏ដូចជាអ្នកចូលរួមទាំងអស់ផងដែរ ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាពបេះដូង និងបង្កើនការយកចិត្តទុកដាក់របស់ប្រជាជនយើងទៅលើសុខភាពបេះដូងឲ្យបានកាន់តែល្អប្រសើរ។ គួរបញ្ជាក់ថា ការពិនិត្យសុខភាពនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពីវេលាម៉ោង ៤រសៀល ដល់ម៉ោង ៧ ល្ងាច និងថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ពីវេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៧ ល្ងាច។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ៖ ០៦៩ ៨៨៨ ៩៥៩/ ០៧៧ ៨៨៨ ០៧៦