2018-12-12 · 5,701 ដងមើល
ក្រោយសម្រាលរយៈពេលប៉ុន្មានទើបអាចដាក់កងក្នុងស្បូនបានវិញ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ការដាក់កងក្នុងស្បូន ជាវិធីសាស្រ្តពន្យារកំណើតដ៏ពេញនិយម និងមានប្រសិទ្ធភាពមួយក្នុងចំណោមវិធីសាស្ត្រដទៃទៀត។ យ៉ាងណាក៏ដោយ ភាគច្រើននៃស្ត្រីទើបសម្រាលកូនហើយតែងមានចម្ងល់អំពីរយៈពេលដែលអាចប្រើប្រាស់វិធីសាស្រ្តនេះបានឡើងវិញផងដែរ។ ចង់ដឹងលម្អិត អ្នកអាចស្វែងយល់ពីអត្ថបទខាងក្រោម៖
សំណួរ៖ នាងខ្ញុំអាយុ ២២ឆ្នាំ កម្ពស់ ១ម៉ែត្រ៦០ ទម្ងន់ ៤៧គីឡូក្រាម ជាស្ត្រីមេផ្ទះ។ នាងខ្ញុំទើបតែសម្រាលកូនហើយ ដោយការវះកាត់។ នាងខ្ញុំចង់សួរថា បើខ្ញុំចង់ពន្យារកំណើតដោយប្រើកងដាក់ក្នុងស្បូន តើរយៈពេលប៉ុន្មានបន្ទាប់ពីសម្រាលទើបអាចដាក់បាន?
ចម្លើយ៖ ចាស! ការប្រើប្រាស់មធ្យោបាយពន្យារកំណើតដោយប្រើកងដាក់ក្នុងស្បូនអាចត្រូវបានធ្វើឡើងភ្លាម បន្ទាប់ពីសម្រាលបុត្រហើយ មិនថាអ្នកសម្រាលដោយធម្មជាតិ ឬសម្រាលដោយការវះកាត់នោះទេ។ វិធីសាស្រ្តនេះនឹងផ្តល់ប្រសិទ្ធភាពបានភ្លាមៗ បន្ទាប់ពីបានដាក់បញ្ចូលរួចរាល់។ ម៉្យាង វាពិតជាអាចការពារបានល្អ ហើយមានសុវត្ថិភាពខ្ពស់ទៀតផង។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៃ Anna Woman and Baby’s Center