CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-12-13 · 4,538 views

គួរធ្វើយ៉ាងណា ប្រសិនបើឈាមច្រមុះ?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2
In this articleប្រភពយោង៖ Le vademecum de la Médication officinale©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជាមួយការអនុវត្តនូវវិធីសាស្រ្តមួយចំនួននោះបញ្ហាឈាមច្រមុះអាចនឹងបំបាត់បានក្នុងរយៈពេលតែ១៥នាទី ដែលមូលហេតុបង្កជំងឺកម្រនឹងមានសភាពធ្ងន់ធ្ងរ។

អ្វីគួរដឹង? ភាគច្រើននៃបញ្ហាឈាមច្រមុះ ជាជំងឺស្រាលផ្ទុយទៅនឹងគំនិតដែលលើកឡើងថាវាជាប់ពាក់ព័ន្ធទៅនឹងជំងឺលើសសម្ពាធឈាម។  ដោយឡែក បញ្ហាឈាមច្រមុះ ដែលបង្កមកពីជំងឺលើសសម្ពាធឈាម គឺកើតឡើងក្នុងករណីជំងឺដែលមិនបានតាមដាន និងមិនប្រើប្រាស់ថ្នាំទៀងទាត់ នាំឲ្យស្ថានភាពជំងឺគ្មានស្ថេរភាពតែប៉ុណ្ណោះ។

អ្វីគួរផ្តល់ឲ្យ? ដើម្បីបញ្ឈប់បញ្ហាឈាមច្រមុះ អ្នកគួរ៖ • ឲ្យអ្នកជំងឺសម្រាក និងអង្គុយឲ្យបានស្រួល • ដាក់សំឡីខ្ទប់ និងយកចេញនូវដុំឈាមកក (Caillots) ចេញ • ខ្ទប់ច្រមុះរយៈពេល ១០ នាទី • ឲ្យអ្នកជំងឺញ៉ាំទឹក និងដាក់ដុំទឹកកកស្អំនៅលើថ្ងាស។

ក្នុងករណីមានបញ្ហាឈាមច្រមុះភ្លាមៗបែបនេះ ការប្រើប្រាស់បង់បិតដំបៅឬឱសថផ្សេងៗអាចនឹងគ្មានប្រសិទ្ធភាពនោះទេ។ ប្រសិនការទប់ឈាមមិនមានប្រសិទ្ធភាព ត្រូវនាំអ្នកជំងឺទៅទទួលការព្យាបាលពីអ្នកមានជំនាញ តាមរយៈការប្រើប្រាស់ឧបករណ៍សម្រាប់ទប់ឈាមដែលមានលក្ខណៈ៖ • អាចជក់ទឹកបាន • រីកមាឌនៅពេលជក់ទឹក • ត្រូវផ្សើមវាជាមួយឱសថ Xylocaine naphtazolée។

ករណីសង្គ្រោះបន្ទាន់ ប្រសិនការហូរឈាមក្នុងលក្ខខណ្ឌច្រើន និងមិនអាចទ្រាំទ្របាន (អ្នកជំងឺមានសភាពស្លេក មិនស្រួលខ្លួន ឬសន្លប់) អ្នកគួរបញ្ជូនអ្នកជំងឺទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្នែកត្រចៀក ច្រមុះ បំពង់ក។

បម្រុងប្រយ័ត្ន ត្រូវស្វែងរកការប្រឹក្សាជាមួយវេជ្ជបណ្ឌិតប្រសិនបញ្ហាហូរឈាមច្រមុះកើតឡើងញឹកញាប់ពីព្រោះវាអាចជាប់ទាក់ទងទៅនឹង៖ • ជំងឺឈាមក្រកក • ដុំសាច់នៅប្រហោងច្រមុះ • ការចម្លងនៃជំងឺ Naso-sinusienne។

ប្រភពយោង៖ Le vademecum de la Médication officinale

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ