2018-12-18 · 3,475 ដងមើល
គោលដៅថ្នាំថ្មីសម្រាប់មហារីកដ៏កាចសាហាវ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ថ្មីៗនេះអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលមហារីក Dana-Farber បានរកឃើញម៉ូលេគុលដែលអាចព្យាបាលជំងឺមហារីកប្រភេទ Synovial Sarcoma និង malignant rhabdoid tumors ដែលកម្រ និងពិបាកក្នុងការព្យាបាល។ ក្នុងនោះអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការប្រើប្រាស់ថ្នាំនេះអាចបត់ដំណើរធាតុផ្សំនៃ ncBAF ដែលធ្វើឡើងអំពីប្រូតេអ៊ីនជាក់លាក់ផ្សេងៗជាច្រើន។ លោកបណ្ឌិត Cigall Kadoch នៃមជ្ឈមណ្ឌលមហារីក Dana-Farber និងជាអ្នកនិពន្ធនៃ Nature Cell Biology បាននិយាយថាវាជាការជំនួសជំហានដំបូង នៃការព្យាបាលប្រភេទមហារីកទាំង២ខាងលើហើយការរកឃើញ cancer specificagent អាចជួយដល់ការស្រាវជ្រាវបន្តទៀតនៃប្រភេទមហារីកដទៃ។
គួរបញ្ជាក់ថា Synovial Sarcoma ជាមហារីកដ៏កម្រនៃជាលិកាទន់ (soft tissue) ដែលច្រើនកើតឡើងលើមនុស្សពេញវ័យ ស្ថិតនៅដៃ ជើង ម្រាមដៃ ម្រាមជើង រីឯ malignant rhabdoid tumors វិញក៏ជាជំងឺមហារីកកម្រដូចគ្នា តែវាមានលក្ខណៈកាចសាហាវខ្លាំងជាង តែងកើតឡើងលើក្មេងក្រោមអាយុ២ឆ្នាំ វិវឌ្ឍរហូតទៅបំផ្លាញខួរក្បាល តម្រងនោម និងសរីរាង្គផ្សេងៗ។
តាមការសិក្សារបស់ក្រុម Kadoch បានបន្តការស្រាវជ្រាវដោយផ្តោតសំខាន់លើផ្នែក Chromatin Remodelling Complex ដើម្បីគ្រប់គ្រងជំងឺមហារីក ដែលត្រូវបានគេស្គាល់ថា SWI/SNF Family។ ពួកគេបានរកឃើញមានបីប្រភេទនៃ complexes រួមមាន cBAF, PBAF និងncBAF ក្នុងនោះ ncBAF គឺជាអ្នកដើរតួនាទីជាក់លាក់ក្នុងជំងឺមហារីក Synovial Sarcoma និងMalignant Rhabdoid Tumors ដើម្បីគ្រប់គ្រងការលូតលាស់ និងការបែងចែកកោសិកា។
Brittany Michel, Andrew D'Avino និងSeth Cassel ជាអ្នកចូលរួមសហការក្នុងការស្រាវជ្រាវនេះជាមួយ Kadoch បានលើកឡើងថា វាជាគោលដៅមិនបានរំពឹងទុកមួយ ដែលបានស្រាវជ្រាវ Pre-Clinically រួចរាល់ហើយ ដែរនៅក្នុងក្តីសង្ឃឹមនៃការព្យាបាលមហារីកដ៏កម្រទាំង២នេះ។