2019-01-14 · 5,303 ដងមើល
ប្រើថ្នាំគ្រាប់ពន្យារកំណើតយូរ គ្រោះថ្នាក់ឬទេ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
នាពេលបច្ចុប្បន្ន មធ្យោបាយពន្យារកំណើតដោយប្រើប្រាស់ថ្នាំគ្រាប់មានការកើនឡើងយ៉ាងខ្លាំង ដូច្នេះ ការយល់ដឹងអំពីផលប៉ះពាល់ដែលអាចកើតមានឡើងក្នុងករណីប្រើប្រាស់រយៈពេលយូរ ក៏គួរតែត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរ។
សំណួរ៖ នាងខ្ញុំអាយុ ៣៧ឆ្នាំ កម្ពស់ ១ម៉ែត្រ ៦២ ទម្ងន់ ៦៥ គីឡូក្រាម ជាអ្នកលក់ដូរ។ នាងខ្ញុំបានជ្រើសរើសការពន្យារកំណើតដោយការប្រើថ្នាំគ្រាប់លេបជារៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតដល់ឥឡូវនេះ ខ្ញុំក៏មិនដែលមានបញ្ហាអ្វីដែរ។ នាងខ្ញុំចង់សួរថាតើការញ៉ាំថ្នាំពន្យារកំណើតរយៈពេលយូរអាចបង្កឲ្យមានបញ្ហាអ្វីខ្លះកើតឡើង?
ចម្លើយ៖ ភាគច្រើនសម្រាប់ប្រជាជនមានសុខភាពល្អ ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតក្នុងរយៈពេលយូរ មិនបានផ្តល់ជាផលវិបាកច្រើនគួរឲ្យកត់សម្គាល់ទេ ហើយវិធីសាស្ត្រនេះមានសុវត្ថិភាពគ្រប់ពេលដែលអ្នកត្រូវការ។ ម៉្យាង អ្នកត្រូវតែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដែលគាត់នឹងតម្រូវឲ្យអ្នកពិនិត្យឈាម និងកិច្ចពិភាក្សាអំពីហានិភ័យទាំងឡាយដែលអាចកើតមានឡើង គុណសម្បត្តិនៃការប្រើប្រាស់ និងតម្រូវការចាំបាច់មួយចំនួនសម្រាប់បុគ្គលម្នាក់ៗតែម្តង។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី Woman and Baby’s Center Anna