ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2019-01-15 · 4,548 ដងមើល

[មានវីដេអូ] វគ្គសិក្សា "មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ”

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 4

នាថ្ងៃអាទិត្យ ទី១៣​ ខែមករា​ ឆ្នាំ២០១៩​ វគ្គសិក្សាខ្លីស្តីអំពី​​ "មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទិរពេទ្យ" បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រត្តិការកម្ពុជា - កូរ៉េ(CKCC) រយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង ៨ព្រឹក​ រហូតដល់ម៉ោង ៥ល្ងាច ដែលរៀបចំដោយ ក្រុមការងារ ហេលស៍ថាម ប្រូ របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន និងការសហការឧបត្ថម្ភដោយផលិតផល Coxil។

វគ្គសិក្សាខ្លីនេះប្រព្រឹត្តទៅដោយប្រកបដោយភាពជោគជ័យ ក្រោមការចែករំលែកបទពិសោធន៍ផ្ទាល់ពី វាគ្មិនកិត្តយសចំនួន ២រូប លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ នាយកនៃមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ និងលោក វេជ្ជបណ្ឌិត សោម លក្ខិណា ស្ថាបនិកនៃមន្ទីរពហុ​ព្យាបាលអន្តរជាតិ ខេមា និងគ្លីនិក ខេមា។​ លើសពីនេះ យើងក៏មាន ការបង្ហាត់បង្ហាញពីការរៀបចំដំណើរគ្រប់គ្រងគ្លីនិក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាគម្រូអាជីកម្មខេនវ៉ាស ពីសំណាក់គ្រូបង្គោលគឺ​ លោក បណ្ឌិត សុខ ស៊ាង ដែលលោកជាសាស្រ្តាចារ្យ ផ្នែកសហគ្រិនភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។ វគ្គសិក្សាខ្លីនេះ ប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូល​ពីសំណាក់ពីវេជ្ជបណ្ឌិត ទន្តបណ្ឌិត ក៏ដូចជានិស្សិតសុខាភិបាល ចំនួនជាង១០០នាក់។

វគ្គសិក្សាមួយថ្ងៃពេញនេះ ត្រូវបានបែងចែក​ជា៣ផ្នែកធំៗ៖ ១. វេទិកាចែករំលែកបទពិសោធន៍ ពីសំណាក់វាគ្មិនកិត្តិយស លើគន្លឹះនៃការគ្រប់គ្រងដំណើរការគ្លី​និក/មន្ទីរពេទ្យប្រកបដោយភាពជោគជ័យ

២. វគ្គសិក្សាខ្លី អំពីមូលដ្ឋានគ្រឹះសំខាន់ៗ សម្រាប់រៀបចំដំណើរការគ្លី​និក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាលើគម្រូអាជីវកម្មដើម្បីស្វែងរកចំណុចខ្វះខាត និងចំណុចដែលគួរកែតម្រូវដើម្បីឲ្យអាជីវកម្មមួយដំណើរទៅបានប្រកបដោយភាពជោកជ័យ។

៣. វេទិកាពិភាក្សា ពីការរៀបចំផែនការដំណើរការគ្លីនិក/មន្ទីរពេទ្យ ពីទ្រឹស្តី ទៅកាន់ការអនុវត្តន៍ ក្រោមការចូលរួមពី វាគ្មិន​កិត្តិយស និងលោកគ្រូបង្គោល ដោយមានការសម្របសម្រួលកម្មវិធីដោយ លោក សាំង តារារស្មី នាយកគ្រប់គ្រង ក្រុមហ៊ុន ហេលស៍ថាមខប ផងដែរ។

ជាចុងក្រោយ ក្រុមការងារហេលស៍ ថាម ប្រូ ពិតជាមានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តយស គ្រូបង្គោល និងអ្នកចូលរួមទាំងអស់ ដែលបានញ៉ាំងឲ្យវគ្គសិក្សា បញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កា។ ​ក្រុមការងារហេលស៍ ថាម ប្រូ នឹងខិតខំបង្កើតវគ្គសិក្សាថ្មីបន្ថែមទៀត តាមការសំណូមពររបស់អ្នកចូលរួមទាំងអស់ ដើម្បីជួយជំរុញវិស័យសុខាភិបាល​នៅកម្ពុជាឲ្យមានភាពរីកចំរើន។

ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា...

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ