CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2019-01-22 · 3,679 views

«AIA ខួប១០០ឆ្នាំ» បេ្តជ្ញាជួយប្រជាជនកម្ពុជាឲ្យមានជីវិតកាន់តែប្រសើរ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក បានប្រកាសគម្រោង “ទីលានបាល់ទាត់១០០” របស់ខ្លួនដើម្បីប្រារព្ធខួប១០០ឆ្នាំរបស់សម្ព័ន្ធ AIA នៅសណ្ឋាគារសុខាភ្នំពេញ។ មនុស្សប្រមាណ ២០០០នាក់ដែលបានជាអតិថិជន បុគ្គលិក ទីប្រឹក្សាផែនការជីវិត AIA និងអ្នកចូលរួមជាច្រើនទៀត ត្រូវបានអញ្ជើញចូលរួមក្នុងការអបអរក្រោមប្រធានបទ​ «ខួប១០០ឆ្នាំដើម្បីការប្តេជ្ញា១» ដោយរួមមានកម្មវិធី និងសកម្មភាពជាច្រើនដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ AIA ក្នុងការជួយឲ្យប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

ជាក់ស្តែង ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើការរត់រួមគ្នាចម្ងាយមួយគីឡូម៉ែត្រ ដោយមានការចូលរួមពីក្រុមអ្នកតំណាងសតវត្សន៍ AIA ដែលជាបុគ្គលិក ទីប្រឹក្សាផែនការជីវិត AIA អតិថិជន វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អត្តពលិក និងតារាល្បីៗជាច្រើននាក់។ អ្នកតំណាងទាំងអស់បានកាន់គប់និមិត្តរូប១០០ឆ្នាំ ដើម្បីអបអរប្រវត្តិសាស្រ្តរបស់AIA។ ដោយឡែក ការគប់និមិត្តរូបនោះ ត្រូវបានរចនាឡើងដោយបង្ហាញនូវបណ្ណសន្យារ៉ាប់រងជីវិតដំបូងបង្អស់ និងព្រមទាំងមានបំពាក់នូវបច្ចេកវិទ្យាទំនើបដើម្បីតាមដានចម្ងាយផ្លូវ។

ក្នុងថ្ងៃនោះផងដែរ អ្នកចូលរួមទទួលបានការពិនិត្យ និងពិគ្រោះសុខភាពដោយឥតគិតថ្លៃ ព្រមទាំងបានរីករាយទស្សនាវិចិត្រសាលស្តីពីសុខភាព ដែលមានតាំងបង្ហាញនូវគន្លឹះសុខភាពល្អៗទាក់ទងនឹងអាហាររូបត្ថម្ភ សុខភាពរាងកាយ សុខុមាលភាពផ្លូវចិត្ត តុល្យភាពការងារ ជីវិត និងបរិស្ថានរស់នៅប្រកបដោយសុខភាពល្អ។ បន្ថែមពីនេះ ក៏មានការរៀបចំសកម្មភាពលក្ខណៈគ្រួសារសប្បាយៗជាច្រើនពេញមួយថ្ងៃផងដែរ។ ដោយឡែក លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា  បានមានប្រសាសន៍ថា «យើងមានមោទនភាពដែលបានក្លាយជាទីផ្សារ AIA ទីមួយសម្រាប់ការអបអរទំព័រប្រវត្តិសាស្រ្តដ៏សំខាន់មួយនេះរបស់សម្ព័ន្ធ AIA។ ហើយនេះគឺជាដំណើរពេញ ១០០ឆ្នាំ ដែលបានធ្វើឲ្យជីវិតមនុស្សរាប់លាននាក់កាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំរីករាយនឹងអបអរខួប១០០ឆ្នាំដោយដាក់ឲ្យដំណើរការនូវគម្រោង “ទីលានបាល់ទាត់១០០” ដែលនឹងផ្តល់ការកែលម្អតារាងបាល់ទាត់ឲ្យសាលារៀនចំនួន១០០សាលាទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវសម្ភារៈជាច្រើន ដើម្បីបណ្តុះក្តីស្រឡាញ់សម្រាប់កីឡា និងការរស់នៅប្រកបដោយសុខភាពល្អឲ្យក្មេងៗជំនាន់ក្រោយ»។

គម្រោង “ទីលានបាល់ទាត់” របស់ អេ អាយ អេ ខេមបូឌា នេះនឹងផ្តល់ជូនសាលាបឋមសិក្សាចំនួន១០០ទូទាំងប្រទេសកម្ពុជា នូវបង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណបាត់បាល់៤០ សម្រាប់សាលានីមួយៗ។ សាលាបឋមសិក្សាទាំងឡាយ អាចដាក់ពាក្យស្នើ និងស្វែងយល់បន្ថែមពីគម្រោងនេះនៅលើគេហៈទំព័រហ្វេសប៊ុក AIA Cambodia។

គប់និមិត្តរូបខួប១០០ឆ្នាំ តំណាងឲ្យដំណើរប្រវត្តិសាស្រ្តរបស់ AIA ហើយគប់នេះនឹងធ្វើដំណើរឆ្លងកាត់ទីផ្សារទាំងអស់របស់ AIA ដោយចាប់ផ្តើមពីកម្ពុជាដែលជាទីផ្សារមានអាយុកាលក្មេងជាងគេ ដោយបន្តដល់ទីក្រុងសៀងហៃ ដែលជាដែនកំណើតនៃសាវតារបស់ខ្លួន និងបញ្ចប់ដំណើរនៅទីក្រុងហុងកុងដែលជាទីតាំងសម្ព័ន្ធ AIA។

ក្នុងនោះផងដែរ លោក Jacky Chan នាយកប្រត្តិបត្តិប្រចាំតំបន់របស់សម្ព័ន្ធ AIA បានមានប្រសាស៍ថា « AIA មានដើមកំណើតនៅទីក្រុងសៀងហៃ ក្នុងឆ្នាំ១៩១៩ ហើយគ្រប់គ្នានៅ AIA មានមោទនភាពយ៉ាងខ្លាំងដែលបានឃើញថា អាជីវកម្មមួយនេះមានការរីកចម្រើនក្នុងទីផ្សារថ្មីមួយដូចជាប្រទេសកម្ពុជា។ នៅពេលយើងសម្លឹងមើលទៅ១០០ឆ្នាំបន្ទាប់ យើងមានអារម្មណ៍ថាការប្តេជ្ញារបស់យើងក្នុងការជួយប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ កាន់តែមានសារៈសំខាន់ខ្លាំងឡើងថែមទៀត»។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ១៩១៩ សហគ្រិនជនជាត់អាមេរិកឈ្មោះ Cornelius Vander Starr បានចាប់ផ្តើមអាជីវកម្មធានារ៉ាប់រងមួយដែលជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធ AIA បច្ចុប្បន្ន។ ១០០ឆ្នាំក្រោយមក AIA បានក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី។ អេ អាយ អេ ខេមបូឌា ដែលជាផ្នែកមួយនៃសម្ព័ន្ធ AIA មានមោទនភាពប្រារព្ធខួប ១០០ឆ្នាំដ៏សំខាន់នេះ។ ដំណើរប្រវត្តិសាស្រ្តនេះ គឺជាដំណើរមួយប្រកបដោយភាពក្លាហាន សម្រាប់ការត្រួសត្រាយផ្លូវឲ្យអ្នកជំនាន់ក្រោយ។ វាជាដំណើរពេញ១០០ឆ្នាំនៃភាពរីកចម្រើន និងភាពជោគជ័យ។ ហើយពិតណាស់ ការធ្វើដំណើររបស់យើងនៅតែបន្តឆ្ពោះទៅមុខជានិច្ច។