0%
2019-05-11 · 5,985 ដងមើល
ដំណឹងល្អទៀតហើយ ក្រសួងសុខាភិបាល ជ្រើសរើសបុគ្គលិកចូលបម្រើការចំនួន ១៣០០នាក់
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
1 / 2
កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០១៩ នេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងជាសាធារណៈដល់បេក្ខជន បេក្ខនារី និងមន្ត្រីរាជការទូទៅ ដែលមានបំណងចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងសុខាភិបាល អំពីព័ត៌មានស្តីពីការជ្រើសរើសមន្ត្រីរាជការចំនួន ១៣០០នាក់ដើម្បីដាក់ឲ្យចូលបម្រើការតាមអង្គភាពនានានៃក្របខណ្ឌសុខាភិបាល។ ការប្រឡងប្រជែង នឹងត្រូវធ្វើឡើងរយៈពេល ២ម៉ោងដោយមានវិញ្ញាសាសរសេរតាមមុខជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដោយតម្រូវឲ្យបេក្ខជនទាំងអស់ដាក់ពាក់ចូលប្រឡងឲ្យបានមុនថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧៖០០ នាទី។