ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2019-06-19 · 5,043 ដងមើល

ហេតុអ្វីមាត់ខ្ញុំចេះតែធុំក្លិន?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1
ក្នុងអត្ថបទនេះការធុំក្លិនមាត់ជាបញ្ហាកើតមានឡើងញឹកញាប់ចំពោះមនុស្សគ្រប់វ័យទាំងអស់ ហើយដោយសារតែក្លិនមាត់នេះបានធ្វើឲ្យអ្នកមានអារម្មណ៍ខ្មាសអៀន និងពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន។©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការធុំក្លិនមាត់ជាបញ្ហាកើតមានឡើងញឹកញាប់ចំពោះមនុស្សគ្រប់វ័យទាំងអស់ ហើយដោយសារតែក្លិនមាត់នេះបានធ្វើឲ្យអ្នកមានអារម្មណ៍ខ្មាសអៀន និងពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន។

សំណួរ៖ ខ្ញុំមានអាយុ ៣២ឆ្នាំ ភេទប្រុស រស់នៅទីក្រុងភ្នំពេញ។ ពេលខ្ញុំបាទនិយាយស្តីជាមួយអ្នកដទៃហាក់ដូចជាគ្មានទំនុកចិត្តលើខ្លួនឯងសោះព្រោះពេលនិយាយម្តងៗមាត់ខ្លួនឯងមានក្លិនមិនល្អហើយខ្លាចជះក្លិនដល់អ្នកដទៃ។ តើលោកទន្តបណ្ឌិតអាចជម្រាបបានទេថា តើក្លិនមាត់មិនល្អនេះបណ្តាលមកពីមូលហេតុអ្វី ហើយតើព្យាបាលតាមវិធីណា?

ចម្លើយ៖ ក្លិនមាត់មិនល្អបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែក៏មានចំណុចមួយចំនួនគួរឲ្យចាប់អារម្មណ៍ដូចជា៖ • ការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារនៅលើផ្ទៃនៃគល់អណ្តាតនៅតាមចន្លោះធ្មេញ និងដក់ក្រោមអញ្ចាញធ្មេញ • មានធ្មេញខូចច្រើននៅក្នុងមាត់ • មានធ្មេញដែលដាក់ពីមុនជ្រាបទឹក • មានជំងឺបំពង់ក ឬសួត • ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ • ស្រេ្តស និងការធុញថប់ • ការខ្សោះជាតិទឹក • ដំបៅមាត់រុំារ៉ៃ ឬដំបៅអណ្តាត • ជំងឺរលាកប្រព័ន្ធរំលាយអាហារផងដែរ។

ដូច្នេះ ប្អូនគួរមកជួបពិនិត្យ និងពិគ្រោះជាមួយទន្តបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងមានផែនការព្យាបាលឲ្យបានត្រឹមត្រូវ។

បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយក មន្ទីរព្យាបាលមាត់ធ្មេញ សុខ ជា និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ