2019-07-03 · 6,834 ដងមើល
ផលប៉ះពាល់នៃការដកធ្មេញច្រើន!
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
បច្ចុប្បន្ន ការពត់ធ្មេញពិតជាពេញនិយមណាស់ក្នុងចំណោមយុវវ័យកម្ពុជា ប៉ុន្តែលក្ខខណ្ឌពត់ធ្មេញរបស់មនុស្សម្នាក់ៗ អាចនឹងខុសគ្នាអាស្រ័យស្ថានភាពធ្មេញបច្ចុប្បន្នរបស់គាត់។ បុគ្គលខ្លះមិនចាំបាច់តម្រូវឲ្យមានការដកធ្មេញទេ តែបុគ្គលខ្លះវិញត្រូវឲ្យដកធ្មេញយ៉ាងច្រើនទៅវិញ ជាក់ស្តែងដូចករណីខាងក្រោមរបស់មិត្តអ្នកអានយើងម្នាក់...
សំណួរ៖ នាងខ្ញុំអាយុ ២៣ឆ្នាំ នាងខ្ញុំចង់ធ្វើការពត់ធ្មេញ ប៉ុន្តែពេលទៅពិគ្រោះគ្រូពេទ្យថាខ្ញុំត្រូវដកធ្មេញចំនួន ៥គ្រាប់។ ខ្ញុំក៏សម្រេចចិត្តថាមិនពត់វិញ ព្រោះត្រូវដកធ្មេញច្រើនក្នុងពេលតែមួយ ហើយក៏ធ្លាប់ឮមិត្តភក្តិថាអាចមានគ្រោះថ្នាក់។ ខ្ញុំចង់ដឹងថា តើការដកធ្មេញច្រើនបែបនេះអាចមានគ្រោះថ្នាក់ពិតប្រាកដដែរឬទេ ឬអាចបណ្តាលឲ្យមានបញ្ហាទៅថ្ងៃមុខឬទេ?
ចម្លើយ៖ ទាក់ទងនឹងការពត់ធ្មេញដោយតម្រូវឲ្យដកធ្មេញគឺពិតជាមាន ប៉ុន្តែដកធ្មេញប៉ុន្មានគ្រាប់ប៉ះពាល់ ឬអត់នោះមិនអាចសន្មត់បានភ្លាមៗទេទាល់តែពិនិត្យឲ្យបានល្អិតល្អន់ជាមុនសិន។ ដើម្បីឲ្យកាន់តែប្រាកដចំពោះករណីនេះ ប្អូនចាំបាច់ត្រូវតែទៅជួបប្រឹក្សាជាមួយអ្នកឯកទេសពត់តម្រង់ធ្មេញ។
បកស្រាយដោយ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩