0%
2019-07-10 · 3,761 ដងមើល
ក្រុមហ៊ុនឈ្មោះ P.V.B PHARMA ត្រូវបានហាមឃាត់ដោយសារចែកចាយឱសថគ្មានច្បាប់អនុញ្ញាត
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
1 / 1
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយក្នុងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានស្រាវជ្រាវ និងពិនិត្យឃើញមានក្រុមហ៊ុនឈ្មោះ P.V.B PHARMA គ្មានច្បាប់អនុញ្ញាតពីក្រសួង ហើយកំពុងចែកចាយឱសថចំនួន ៣មុខមានបិទលតាបត្រក្លែងក្លាយដោយគ្មានលេខបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាលឡើយគឺ៖ ១.Cadinutrivit ២.Vitamin B1,B6,B12-HV ៣.HV CALCI-D។
ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ទិញ និងតាំងលក់ឱសថខុសច្បាប់ទាំង ៣មុខខាងលើសូមផ្តល់ព័ត៌មានមកកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។