ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-03-02 · 4,222 ដងមើល

ការប្រគុំតន្រ្តី «JAMES JI 2017 ASEAN TOUR»

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

ស្ថានីយទូរទស្សន៍ភីអិនអិន (PNN) បានរៀបចំការប្រគុំតន្រ្តី «JAMES JI 2017 ASEAN TOUR» ដ៏ធំមួយនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្រោមវត្តមានកំពូលតារាដ៏ល្បីរបស់ប្រទេសថៃ គឺលោក James Jirayu ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានវត្តមាននៃប្រិយមិត្តចូលរួមគាំទ្រ និងទស្សនាយ៉ាងច្រើនកុះករ។

លោកស្រី Kesarin Manitayakul ប្រធានផ្នែកទីផ្សាររបស់ស្ថានីយទូរទស្សន៍ភីអិនអិន បានឲ្យដឹងថា ក្រុមការងារលោកស្រីបានអញ្ជើញ កំពូលតារា James Jirayu តាមការសំណូមពរយ៉ាងច្រើនពីប្រិយមិត្តកម្ពុជា ស្របពេលតារារូបនេះមានគម្រោងបើកការប្រគុំតន្រ្តីនៅប្រទេសមួយចំនួននៅអាស៊ី ដូចជា ប្រទេសថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលកម្ពុជាជាប្រទេសដំបូងក្នុងព្រឹត្តការណ៍តន្រ្តីទេសចរណ៍អាស៊ាន ២០១៧របស់លោក។ លើសពីនេះទៅទៀត លោក James Jirayu និងក្រុមការងារនៃស្ថានីយទូរទស្សន៍ភីអិនអិន បាននាំអំណោយផ្តល់ជូនដល់កុមារនៅសាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃ «អង្គការគ្រួសារថ្មី» ផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលស្ថានីយទូរទស្សន៍ភីអិនអិនបានអញ្ជើញតារារូបនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបន្តអញ្ជើញតារាល្បីៗជាច្រើនរបស់ TV3 និង TVB មកសម្តែងនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបតាមការសំណូមពរពីប្រិយមិត្ត និងអ្នកគាំទ្ររាប់លាន់នាក់។

Photo Credit : PNN