2019-10-28 · 5,934 views
តិចនិកញ៉ាំអាហារមិនឲ្យលើស២,០០០កាល់ឡូរីក្នុងមួយថ្ងៃដើម្បីសម្រកទម្ងន់
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សម្រាប់អ្នកដែលចង់ស្រកទម្ងន់នោះ បរិមាណកាល់ឡូរីតិចជាង ឬស្មើ២,០០០កាល់ឡូរីក្នុងមួយថ្ងៃជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អ្នក។ ក្នុងនោះផងដែរ អ្នកក៏ត្រូវតែប្រាកដថារបបអាហារនោះ មានរាប់បញ្ចូលទាំងបន្លែ ផ្លែឈើ ប្រូតេអុីនផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ និងប្រេងធម្មជាតិ។
ខាងក្រោមនេះ ជាបរិមាណនៃក្រុមអាហារនីមួយៗដែលអ្នកគួរតែដាក់បញ្ចូលក្នុងគម្រោងនៃរបបអាហារប្រមាណ២,០០០កាល់ឡូរីក្នុងមួយថ្ងៃរបស់អ្នក៖
ប្រភេទអាហារ៖ បន្លែ និងផ្លែឈើ បរិមាណ៖ បន្លែ ៦០០-៧០០ក្រាម និងផ្លែឈើ ៣០០-៤០០ក្រាម សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីន និងជាតិរ៉ែ
ប្រភេទអាហារ៖ ប្រូតេអុីន បរិមាណ៖ ១៤០-១៥០ក្រាម ប្រភព៖ សាច់សត្វ សាច់ត្រី គ្រឿងសមុទ្រ ស៊ុត ផលិតផលសណ្តែក ក្រុមបន្លែមានកួរ គ្រាប់រុក្ខជាតិ សណ្តែកដី
ប្រភេទអាហារ៖ ប្រេងធម្មជាតិ បរិមាណ៖ ២០-៣០ក្រាម ប្រភព៖ ប្រេងចម្រាញ់ចេញពីរុក្ខជាតិ ដូចជាប្រេងអូលីវ ប្រេងសណ្តែក
ប្រភេទអាហារ៖ គ្រាប់ធញ្ញជាតិ បរិមាណ៖ ១៦០-១៧០ក្រាម ប្រភព៖ អង្ករ អង្ករសម្រូប គ្រាប់ធញ្ញជាតិចម្អិនរួច នំប៉័ង សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីនB ជាតិដែក សារធាតុប្រឆាំងអុកស៊ីតកម្ម…
ប្រភេទអាហារ៖ ផលិតផលទឹកដោះគោ បរិមាណ៖ ២-៣ កែវ សារធាតុចិញ្ចឹម៖ ប៉ូតាស្យូម ម៉ាញេស្យួម កាល់ស្យូម វីតាមីនA, B12, D ប្រូតេអុីន… ប្រភព៖ ប៊័រ ទឹកដោះគោ យ៉ាអ៊ួ ទឹកសណ្តែក
***អាហារដែលគួរតែមានជាប្រចាំនៅក្នុងទូរទឹកកករបស់អ្នក • ស៊ុត • ត្រី • សាច់ • នំប៉័ង • អង្ករសម្រូប • ដំឡូងជ្វា • ផ្លែឈើ • ស្ពៃបៃតង (ប្រូខូលី) • បន្លែស្លឹកបៃតង • ប៊័រសណ្តែកដី • ប្រេងអូលីវសុទ្ធ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣