ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-03-03 · 4,500 ដងមើល

ហេតុអ្វីគួរក្រេបទឹកឃ្មុំនៅម៉ាឡេស៊ី?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

រដូវកាលនេះ អ្នកមានគម្រោងរៀបអាពិពាហ៍ពិពាហ៍ដូចជាច្រើនគួរសមដែរ ហើយចុះដល់វេនអ្នកឬនៅ? មិនថាដល់ ឬមិនទាន់ដល់...សាកស្រមៃលេងៗទៅមើលថាដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់អ្នកគួរតែមានរូបភាពបែបណា?   អីយ៉ា…កំពុងតែលួចញញឹមផ្អែមល្ហែមតែឯងហើយទេដឹង?

អញ្ចឹង...កុំឲ្យថាមានតែរូបភាពស្រមៃ ឥឡូវ ហេលស៍ថាម តាមរយៈបងស្រី សៅ រដ្ឋា ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីជាថ្មីម្តងទៀត នឹងនាំយករូបភាពពិតៗអំពីដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្តង   មកជូនអ្នកទាំងអស់គ្នា ដោយជឿជាក់ថាវានឹងជាពេលវេលាមួយដ៏មានតម្លៃបំផុត និងមិនអាចបំភ្លេចបានសម្រាប់គូស្វាមីភរិយាថ្មី  ហើយក៏ជាអ្វីដែលអ្នកចង់បានផងដែរ។

ជាការពិត   ប្រទេសម៉ាឡេស៊ី   គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ដំណើរកម្សាន្តសឹងគ្រប់ប្រភេទ មិនថាលក្ខណៈគ្រួសារ     ផ្សងព្រេង ឬទិញទំនិញ  ហើយក៏ជាពិសេសគឺ លក្ខណៈដំណើរក្រេបទឹកឃ្មុំតែម្តង។ ហេតុអ្វី? តាមដានការបកស្រាយរបស់បងស្រី  សៅ រដ្ឋា   ទាំងអស់គ្នា…

ហេតុផល ៣យ៉ាងធំៗដែលម៉ាឡេស៊ីជាជម្រើសដ៏ល្អគឺ៖ កត្តាពេលវេលា សំខាន់បំផុតសម្រាប់ដំណើរបែបក្រេបទឹកឃ្មុំដែលគូស្វាមីភរិយាថ្មីរមែងយកចិត្តទុកដាក់បំផុត។ ដោយប្រទេសម៉ាឡេស៊ីនៅមិនឆ្ងាយពីកម្ពុជា ដូចនេះ អ្នកគ្រាន់តែចំណាយពេលប្រហែល ២ម៉ោងប៉ុណ្ណោះតាមរយៈការធ្វើដំណើរតាមយន្តហោះ មានន័យថាអ្នកមិនចាំបាច់ចំណាយពេលវេលាយូរក្នុងការធ្វើដំណើរ និងអាចសល់ពេលវេលាច្រើនសម្រាប់គម្រោងដំណើរកម្សាន្តរបស់អ្នក។ ម្យ៉ាងទៀត អ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាល់ពេក ក៏មិនអស់កម្លាំងពេកដោយការធ្វើដំណើរផងដែរ  ដូចនេះ  ប្រាកដណាស់ថាអ្នកនឹងមាន ពេលវេលាល្អៗយ៉ាងច្រើនជាមួយគ្នា។

ការចំណាយសមរម្យ មិនត្រឹមតែអាចមានឱកាសទទួលបានតម្លៃពិសេសសម្រាប់ការកក់ជើងយន្តហោះជាមុននៅក្នុងលក្ខខណ្ឌណាមួយ ប្រទេសម៉ាឡេស៊ីក៏ជាកន្លែងមួយដែលអ្នកអាចសន្សំសំចៃលើការទិញទំនិញបានដល់ទៅ៣ដងក្នុងមួយឆ្នាំនៅក្នុងរដូវកាលបញ្ចុះតម្លៃ ដែលព្រឹត្តិការណ៍បញ្ចុះតម្លៃនីមួយៗមានរយៈពេលមិនតិចជាងមួយខែឡើយ។  រីឯនៅតំបន់កោះឡាំងកាវីដែលជាកោះត្រូវបានលើកលែងពន្ធ   ធ្វើឲ្យអ្នកអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ កាន់តែសន្សំសំចៃជាមួយនឹងការកើនឡើងនៃតម្លៃរបស់រូបិយវត្ថុ (រីងហ្គីត) និងតម្លៃដែលពុំសូវប្រែប្រួលនៃទំនិញផងដែរ។

តំបន់ទេសចរណ៍សម្បូរបែប ទីកន្លែងប្រណិតៗ រួមទាំងសកម្មភាពជាច្រើននៅប្រទេសម៉ាឡេស៊ី ពិតជាស័ក្តិសមយ៉ាងខ្លាំងចំពោះការធ្វើដំណើរកម្សាន្តជាលក្ខណៈ Couples។ ក្នុងនោះ កោះឡាំងកាវី (Langkawi) គឺជាកោះដ៏ល្បី និងជាប្រជុំកោះតូចៗចំនួន៩៩ ក៏ជាកន្លែងមិនគួរខកខាននៅក្នុងប្រទេសម៉ាឡេស៊ីសម្រាប់គូស្វាមីភរិយាដែរ   ដោយមិនត្រឹមតែទេសភាពស្អាតៗនៃកោះ និងសមុទ្រតែក៏ដោយសារបរិយាកាសដ៏ស្រទន់ និងរ៉ូមែនទិកសម្រាប់អ្នកទាំងពីរផងដែរ។

រីឯកាមើរូនហាយលែន (Cameron highland)    ជាតំបន់ខ្ពង់រាបដែលមានលក្ខណៈស្ងប់ស្ងាត់ សម្បូរទៅដោយដើមកោងកាង និងទេសភាពដ៏ទាក់ទាញ    ផ្តល់នូវបរិយាកាសបែបឯកជន លាយឡំនឹងធម្មជាតិ អាចឲ្យគូស្វាមីភរិយាថ្មីថ្មោងផ្តិតនូវរូបភាពដ៏ស្រស់ស្អាតជាមួយគ្នា។

ដោយឡែក សម្រាប់គូដែលចូលចិត្តភាពទាន់សម័យ និងរ៉ូមែនទិកក្នុងពេលតែមួយនោះ មិនគួរមើលរំលងទីក្រុងកូឡាឡាំពួរ (KL central)ឡើយ ពីព្រោះវាជាទីក្រុងដ៏សម្បូរបែប និងពោរពេញដោយកន្លែងពេញនិយមជាច្រើនសម្រាប់Couples  រួមជាមួយនឹងសកម្មភាពប្លែកៗបែបស៊ីវិល័យ ក៏ដូចជាបែបរ៉ូមែនទិក ដូចជាភោជនីយដ្ឋាន និងសណ្ឋាគារទំនើបៗជាដើម។

ជាក់ស្តែង   ការញ៉ាំអាហារពេលល្ងាចដែលអ្នកមិនអាចបំភ្លេចបាននៅលើប៉មកូឡាឡាំពួរ(Memara-KL Tower)  អមដោយបរិយាកាស និងទេសភាពនៃទីក្រុងកូឡាឡាំពួរលម្អដោយភ្លើងពណ៌នៅពេលរាត្រី ដែលធ្វើឲ្យអ្នកពិតជាមិនចង់ឲ្យពេលវេលារំកិលទៅមុខ។ ក្រៅពីនោះ តំបន់សមុទ្របាតទូ (Batu)  និងទីក្រុងប្រវតិ្តសាស្ត្រម៉ាឡាកា(Malacca)     ដែលជាទីក្រុងចំណាស់    និងមានការរក្សានូវទ្រង់ទ្រាយនៃអគារ     និងភូមិនាសម័យកាលដ៏យូរលង់  ក៏ជាទីកន្លែងដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ   ដោយអ្នកនឹងទទួលបានអារម្មណ៍ដូចជាស្ថិតក្នុងសម័យកាលមួយផ្សេងទៀតជាមួយមនុស្សដែលអ្នកស្រឡាញ់ ក៏ដូចជាមានទំនោរនៃការរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានយូរអង្វែងទៀតផង។

ដើម្បីឲ្យដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់អ្នកជាពេលវេលាដ៏គួរឲ្យចងចាំ   អ្នកក៏គួរគិតដល់សកម្មភាពមួយចំនួនដែលអ្នកអាចចំណាយជាមួយគ្នាបានដូចជាការគេងមើលទេសភាពកោះស្អាតៗពីសណ្ឋាគារនៅកោះឡាំងកាវី  ការញ៉ាំអាហារពេលល្ងាចនៅលើនាវា និងគយគន់ទេសភាពនាពេលថ្ងៃរាបលិច ជិះអូប័រស្រូបយកខ្យល់អាកាស ជិះទៅកាន់កោះផ្សេងៗនៅតំបន់កោះឡាំងកាវី មើលថ្ងៃលិចនៅមាត់សមុទ្រ ជាមួយស្នាមថើបដ៏ផ្អែមល្ហែម និងការជិះយន្តហោះជុំវិញកោះ ដែលជាសេវាកម្មលក្ខណៈ VIP   សម្រាប់អ្នកទេសចរ   ពិសេសគូស្វាមីភរិយាដែលចង់ទទួលនូវបទពិសោធន៍នៃការធ្វើដំណើរដ៏ប្លែក   និងមិនធ្លាប់មាន    ការជិះមើលទេសភាពនៅក្នុងទីក្រុងកូឡាឡាំពួរ និងការដើរទិញទំនិញនៅមជ្ឈមណ្ឌលលក់ទំនិញជាច្រើន ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តគ្នា ពិសេសដើម្បីប្រមូលនូវវត្ថុអនុស្សាវរីយន៍សម្រាប់តំណាងឲ្យពេលវេលាដ៏ពិសេសនេះផងដែរ។

ដំណើរក្រេបទឹកឃ្មុំគឺជារឿងរបស់មនុស្សពីរនាក់ ដូចនេះ អ្នកក៏ត្រូវប្រាកដផងដែរថា    តើប្រភេទទីកន្លែង ឬសកម្មភាពបែបណាដែលអ្នកទាំងពីរពេញចិត្តដូចគ្នាកុំតម្រូវតែចិត្តខ្លួនឯងណា…