ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2025-08-20 · 9,860 ដងមើល

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីសាស្រ្តវាយតម្លៃ​គុណភាពសារធាតុចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 4
ក្នុងអត្ថបទនេះតួនាទីនៃការធ្វើតេស្តវិភាគលើប្រទាលកន្ទុយក្រពើការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៅគ្រប់ដំណាក់កាលការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ស្តង់ដារគុណភាពការលើកកម្ពស់គុណភាពប្រទាលកន្ទុយក្រពើតាមរយៈកិច្ចសហការវិទ្យាសាស្ត្រ

ភ្នំពេញ៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាព​លំដាប់​ថ្នាក់​ពិភពលោក​ និងលោក Gary Swanson អនុប្រធានជាន់ខ្ពស់ផ្នែកធានាគុណភាព និងការត្រួតពិនិត្យជាសកលរបស់ក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកពី វិធីសាស្រ្តវាយតម្លៃ​គុណភាព​សារធាតុ​ចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)។ ប្រទាលកន្ទុយក្រពើ ជាមួយនឹង​គុណ​ប្រយោជន៍​ដ៏សម្បូរបែបរបស់វា គឺជាសារធាតុ​រុក្ខជាតិ​ដ៏​ពេញ​និយម​បំផុតមួយនៅទូទាំងពិភពលោក។ រាប់ចាប់តាំង​ពី​អាហារបំប៉ន ភេសជ្ជៈ រហូតដល់ផលិតផលថែរក្សាស្បែក ប្រទាលកន្ទុយក្រពើគឺបានក្លាយជាគ្រឿង​ផ្សំ​ដ៏​សំខាន់នៅក្នុងឧស្សាហកម្មសុខភាព និងសុខុមាលភាព។ ព្រោះ​បែប​​នេះហើយ ទើបគុណភាព និង​សុវត្ថិភាព​នៃផលិតផលដែលមានសារធាតុផ្សំពីប្រទាលកន្ទុយក្រពើ គឺជា​រឿង​សំខាន់។ បម្រែបម្រួលក្នុង​ការដាំដុះ ការប្រមូលផល និងការកែច្នៃ ដែលវាអាចប៉ះ​ពាល់ដល់​សមាស​ធាតុ​គីមី​នៃ​វត្ថុ​ធាតុ​ដើមនៃ​ប្រទាល​កន្ទុយក្រពើ ដូច្នេះហើយវាទាមទារឱ្យមានការ​ធ្វើតេស្តឱ្យបានម៉ត់ចត់ទៅ​តាមបែប​វិទ្យា​សាស្រ្ត​​ ដើម្បីធានាបាននូវស្ថេរភាពគុណភាពផលិតផល។

តួនាទីនៃការធ្វើតេស្តវិភាគលើប្រទាលកន្ទុយក្រពើ

ចំណុចសំខាន់មួយនៃការធានាគុណភាពប្រទាលកន្ទុយក្រពើ គឺសមត្ថភាពក្នុងការវាស់វែងសារធាតុ anthraquinones​ ដែលកើតឡើងដោយធម្មជាតិ ដូចជា aloin A, aloin B, និង aloe-emodin ដែល​មាន​នៅក្នុងជ័រប្រទាលកន្ទុយក្រពើ។ ព្រោះវាជាសារធាតុដែលស្ថិតក្រោមការកំណត់របស់បទប្បញ្ញត្តិ និង​ដោយសារតែផលប៉ះពាល់ជីវសាស្រ្ត ទើបសារធាតុទាំងនេះតម្រូវឱ្យមានការត្រួតពិនិត្យឱ្យបានដិតដល់។ ការវាស់វែងដែលត្រឹមត្រូវ គឺជាគន្លឹះដើម្បីធានា​ថាផលិតផលសម្រេច​បាន​គឺស្របទៅតាមស្តង់ដារ​សុវត្ថិភាព និងតម្រូវការលើស្លាកសញ្ញា។ Herbalife បានប្រើប្រាស់វិធីសាស្ត្រវិភាគ High-Performance​ Liquid Chromatography (HPLC) ដើម្បីវាស់វែងបរិមាណសារធាតុ anthraquinones ទាំងនេះនៅក្នុងវត្ថុធាតុដើមប្រទាលកន្ទុយក្រពើ និងផលិតផលសម្រេច។ គួរបញ្ជាក់ផងដែរថា HPLC គឺជាការវិភាគបែបវិទ្យាសាស្ត្រដែលបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ Herbalife ផ្ទាល់តែម្តង។

វិធី​សាស្រ្តនេះដំបូងឡើយត្រូវបានធ្វើតេស្តវាយតម្លៃនៅក្នុងមន្ទីរពិសោធន៍តែមួយប៉ុណ្ណោះ ក្រោយ​មក​ទើប​​ត្រូវបានធ្វើការសិក្សានៅទូទាំងពិភពលោក និងធ្វើតេស្តពិសោធ​ដោយមន្ទីរពហុពិសោធ៍​ឯករាជ្យ​ចំនួន​ប្រាំបីផងដែរ។

ការសិក្សានេះបានបញ្ជាក់ពីលទ្ធភាពនៃការបង្កើតឡើងវិញ ភាពត្រឹមត្រូវ និងភាពរឹងមាំ​នៃ​វិធីសាស្រ្ត​នៅ​ទូ​ទាំង​ខ្សែសង្វាក់ផលិតកម្ម និងផលិតផលផ្សេងៗគ្នា។ បន្ទាប់ពីការវាយតម្លៃនេះ វិធីសាស្រ្ត​នេះ​ត្រូវ​បាន​ត្រួត​ពិនិត្យជាផ្លូវការដោយអ្នកវិទ្យាសាស្រ្តមកពី AOAC INTERNATIONAL ហើយក៏​ត្រូវបាន​ទទួល​ស្គាល់​ថាជាវិធីសាស្រ្តផ្លូវការលេខ 2016.09 ។ ការទទួលស្គាល់នេះបង្ហាញថា វិធីសាស្រ្ត​នេះ​ស្រប​ទៅ​តាម​ស្តង់ដារអន្តរជាតិ និងបន្ថែមទំនុកចិត្តមួយកម្រិតទៀតសម្រាប់ការប្រើប្រាស់​របស់វានៅក្នុងកម្មវិធី​ធ្វើ​តេស្ត​គុណភាពទូទាំងឧស្សាហកម្ម។ បន្ថែមពីលើការវិភាគដោយប្រើ HPLC, Herbalife ក៏បាន​ប្រើ​ប្រាស់​នូវវិធីសាស្ត្រវិភាគ proton nuclear magnetic resonance (NMR) spectrometry ដើម្បីកំណត់នូវម៉ូលេគុល និងភាពបរិសុទ្ធនៃសារធាតុផ្សំពីប្រទាលកន្ទុយក្រពើផងដែរ ធ្វើបែបនេះ​អនុញ្ញាត​ឱ្យយើងអាចផ្ទៀងផ្ទាត់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៅគ្រប់ដំណាក់កាល

គុណភាពនៃប្រទាលកន្ទុយក្រពើមិនចាប់ផ្តើមនៅក្នុងមន្ទីរពិសោធន៍នោះទេ គឺវាមានប្រភព​មកពីចម្ការ​ដែល​គេដាំដុះ។ ខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន អាស្រ័យលើលក្ខខណ្ឌដែលត្រូវបានដាំដុះ និង​ប្រមូល​ផល។ នៅក្រុមហ៊ុន Herbalife ស្តង់ដារគុណភាពរបស់យើងលាត​សន្ធឹង​ចាប់​ពី​កសិដ្ឋាន​រហូត​ដល់​ផលិតផលសម្រេច ដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជាផ្ទាល់ខ្លួនមួយដែលយើងហៅថា “ពីគ្រាប់ពូជ​ដល់​ការ​​ប្រើប្រាស់”។ វិធីសាស្រ្តនះតម្រូវឱ្យមានការ​ធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយកសិករ​ដែលដាំដុះប្រទាល​កន្ទុយ​​ក្រពើផ្ទាល់ ដើម្បីជួយលើកកម្ពស់ការអនុវត្តកសិកម្មដែលប្រកបដោយនិរន្តរភាព និងវិធីសាស្រ្ត​កែច្នៃដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងរក្សាសារធាតុសំខាន់ៗក្នុងប្រទាលកន្ទុយក្រពើ។ បន្ថែម​ពីលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ ពួកយើងក៏បានធ្វើតេស្តដ៏តឹងរ៉ឹងនៅក្នុងមន្ទីរពិសោធន៍​ដែលទទួល​ស្គាល់​ ISO 17025 ដែលអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់អត្តសញ្ញាណ គុណភាព និងភាពបរិសុទ្ធ​បាន​ជាប់​លាប់ពេញលក្ខណៈនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងផងដែរ។ តាមរយៈការវិភាគ​និងធ្វើតេស្ត​នេះ​ ធ្វើឱ្យក្រុមហ៊ុនអាចពង្រឹងគុណភាពផលិតផល និងជួយកសាងទំនុកចិត្តអ្នក​ប្រើ​ប្រាស់​បាន​យូរ​អង្វែង។​

ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ស្តង់ដារគុណភាព

ប្រទាលកន្ទុយក្រពើ គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផលិតផលរបស់យើង ហេតុដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុនផ្តោតភាពសំខាន់ក្នុងការស្វែងយល់ពីគីមីសាស្ត្រ វិធីវាស់វែង និងវិធីបញ្ជាក់ពី​គុណភាព​របស់​វាឱ្យបានល្អបំផុត។ ជាការពិតណាស់ ការខិតខំប្រឹងប្រែងទាំងនេះមិនមែនផ្តល់ប្រយោជន៍ដល់​តែ​អាជីវកម្ម​របស់យើងម្នាក់ឯងនោះទេ  វាក៏ផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល បូករួមទាំងអ្នក​ដែល​មិនមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួន និងអ្នកដែលគ្មានវិធីសាស្រ្តពិសោធន៍ខ្លួនឯង។ តាមរយៈការចេញ​ផ្សាយ​វិធីសាស្រ្តដែលទទួលស្គាល់ដោយ AOAC របស់យើងនេះ និងការចូលរួម​ចំណែក​ក្នុងកិច្ចការ​វាយ​តម្លៃ​គុណភាពឆ្លងឧស្សាហកម្ម ក្រុមហ៊ុន Herbalife មានគោលបំណង​ធ្វើការរួម​ចំណែក​ឱ្យកាន់​តែ​ទូលំ​ទូលាយ​ដល់វិទ្យាសាស្រ្តនៃការធ្វើតេស្តផលិតផលធម្មជាតិ។ ការចែករំលែកវិធីសាស្រ្តវិភាគជា​មួយ​សហការី​ក្នុងឧស្សាហកម្ម និងការសហការលើការអភិវឌ្ឍន៍ស្តង់ដារ គឺជាជំហានដ៏សំខាន់ឆ្ពោះ​ទៅរកការ​ធ្វើ​ឱ្យផលិតផលរុក្ខជាតិដែលមានគុណភាពខ្ពស់មានលក្ខណៈស្ថិតស្ថេរ តម្លាភាព និងបង្កើន​ទំនុកចិត្ត​ឱ្យ​កាន់​តែខ្ពស់ជាងមុន។

ការលើកកម្ពស់គុណភាពប្រទាលកន្ទុយក្រពើតាមរយៈកិច្ចសហការវិទ្យាសាស្ត្រ

ប្រទាលកន្ទុយក្រពើនៅតែបន្តដើរតួនាទីសំខាន់នៅក្នុងផលិតផលសុខភាព និងសុខុមាលភាព ដូច្នេះ​វា​សំខាន់ណាស់ក្នុងការរពង្រឹងនូវប្រព័ន្ធគុណភាពដែលអាចទុកចិត្តបានដោយផ្អែកលើវិទ្យាសាស្រ្ត។​​​ ​ចូល​រួមអភិវឌ្ឍន៍ និងវាយតម្លៃនូវវិធីសាស្ត្រដែលអាចអនុវត្តយ៉ាងទូលំទូលាយក្នុងខ្សែសង្វាក់​ផ្គត់​ផ្គង់​​ទាំង​មូល ចាប់ពីអ្នកដាំ និងអ្នកផលិត រហូតដល់អ្នកចែកចាយ និងអ្នកប្រើប្រាស់។ តាមបទ​ពិសោធន៍​បាន​បង្ហាញឱ្យឃើញថា ការយកចិត្តទុកដាក់លើការអនុវត្តគុណភាពដោយតឹងរ៉ឹង និងដោយបើកជំហរ អាច​បង្កើតឱ្យមានលទ្ធផលគួរជាទីគាប់ចិត្ត មិនត្រឹមតែប៉ុណ្ណឹងទេ ​​វានឹងចូលរួមលើកកម្ពស់​នូវអត្ថន័យ​នៃ​គុណភាព​ក្នុងឧហ្សាហកម្មទាំងមូលផងដែរ៕

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជា​សហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជា​ឱកាស​អាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូន​នូវ​ផលិត​​ផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិក​ឯករាជ្យ​ដែល​ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយ​បំផុសគំនិត​ឱ្យ​អតិថិជន​ប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។