ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2025-10-17 · 8,543 ដងមើល

ក្រុមហ៊ុន Herbalife ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតសម្រាប់ការងារប្រចាំឆ្នាំ ២០២៥-២០២៦ របស់ U.S. News & World Report

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 4

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបាយការណ៍ថ្មីស្តីអំពី ក្រុមហ៊ុន Herbalife ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ​ប្រចាំ​ឆ្នាំ ២០២៥-២០២៦ របស់ U.S. News & World Report។

ក្នុងនាមជាក្រុមហ៊ុនដែលទទួល​បាន​ការ​ទទួល​ស្គាល់​សម្រាប់​ឧត្តមភាព​នៅ​កន្លែង​ធ្វើការ បទពិសោធន៍​បុគ្គលិក និង​ការ​រីកចម្រើនក្នុង​អាជីពការងាររបស់បុគ្គលិក ក្រុមហ៊ុន Herbalife ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សុខភាព និង​សុខុមាលភាព សហគមន៍ និង​វេទិកាភ្ជាប់ទំនាក់ទំនង ​ត្រូវ​បាន​ទទួលស្គាល់​ថាជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម ក្រុមហ៊ុន​ល្អ​បំផុតក្នុងការបម្រើ​ការងារ​ប្រចាំ​ឆ្នាំ ២០២៥-២០២៦ របស់​ទស្សនាវដ្ដី U.S. News & World Report ។ ទស្សនាវដ្ដីនេះត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​សកល​សម្រាប់​ចំណាត់ថ្នាក់​ដែល​មាន​ការ​ទុកចិត្ត និង​ការ​ណែនាំ​គួរ​ឱ្យ​ជឿជាក់​ដល់​អតិថិជន ដែល​ជួយ​បុគ្គល​ក្នុង​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​យល់​ដឹង​លើ​អាជីព ការអប់រំ និង​ច្រើន​ទៀត។ ការ​ទទួល​ស្គាល់​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​​របស់ Herbalife ក្នុង​ការ​កសាង​សហគមន៍​ដែលមានត្រីវិស័យច្បាស់លាស់ និង​វប្បធម៌​ដែល​ផ្តោតលើ​សុខុមាលភាព ​ការ​រីកចម្រើន និងការផ្ដល់​តម្លៃ​ដល់​បុគ្គលិក។

លោកស្រី Michelle Kwait នាយកផ្នែក​ធនធានមនុស្ស​នៅ Herbalife បាន​មាន​ប្រសាសន៍​ថា៖ “នៅ Herbalife យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​អាជីព​ការងារ​ដែល​មាន​អត្ថន័យ និង​កសាង​សហគមន៍​ដែលផ្តល់តម្លៃដល់ ​សុខុមាលភាព នវានុវត្តន៍ និងមាន​ត្រីវិស័យច្បាស់លាស់។ ការទទួលស្គាល់នេះ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់របស់​យើង​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាពកន្លែង​ធ្វើការ​ បុគ្គលិកត្រូវបានគេផ្តល់តម្លៃ មានទឹកចិត្តក្នុងការឆ្ពោះទៅមុខ និង​រីកចម្រើនទាំងក្នុងបុគ្គលភាពផ្ទាល់ខ្លួន ក៏ដូចជាអាជីពការងារ”។

ការវាយតម្លៃនេះ ទស្សនាវដ្ដី U.S. News & World Report បាន​វាយតម្លៃ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​សាធារណៈ​ជាង ៥,០០០ ក្រុមហ៊ុន។ ចំណាត់ថ្នាក់​ គឺ​ផ្អែក​លើ​ការ​វិភាគ​ឯករាជ្យទៅលើឥរិយាបថជារួមនៃ​បុគ្គលិក និងរួម​ជាមួយ​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ។

ក្រុមហ៊ុន Herbalife ទទួល​បាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​ប្រភេទ​ធំៗ​ចំនួន​បី៖

ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ (ជារួម)

ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ – ឧស្សាហកម្ម​ផលិតផល​ប្រើប្រាស់

ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ – តំបន់នៃភាគ​ខាងលិចនៃសហរដ្ឋអាមេរិក

​កត្តា​សំខាន់ៗ​ចំនួន​ប្រាំមួយដែលត្រូវយកមកធ្វើការវាយតម្លៃរួមមាន៖ ប្រាក់ខែ និង​អត្ថប្រយោជន៍, សមតុល្យ​ជីវិត​ការងារ និង​ភាព​បត់បែន, ស្ថិរភាព​ការងារ, ផាសុកភាព​ផ្លូវកាយ និង​ផ្លូវចិត្ត, អារម្មណ៍​ជាម្ចាស់ការ និង​ការ​គោរពផ្តល់តម្លៃ, និង ឱកាស​រីកចម្រើនក្នុងការងារ និង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ។

អស់​រយៈពេល ៤៥ ឆ្នាំ​មក​ហើយ ក្រុមហ៊ុន Herbalife បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស​តាមរយៈ​ផលិតផល​អាហារូបត្ថម្ភ​ដែល​គាំទ្រ​ដោយ​វិទ្យាសាស្ត្រ និង​ឱកាស​អាជីវកម្មសម្រាប់សមាជិក។ ជាមួយនឹង​បុគ្គលិកនៅទូទាំងពិភពលោក ​ប្រហែល ៨,៦០០ នាក់ និង​អ្នក​ចែកចាយ​ឯករាជ្យ ២.១ លាន​នាក់ ក្រុមហ៊ុន​បាន​កសាង​សហគមន៍​មួយ​ដែល​ជម្រុញ​មនុស្ស​ឱ្យ​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ​បំផុត។ ការ​ខិតខំ និង​ការសហការ​បាន​ជម្រុញ​ឱ្យ Herbalife ក្លាយជា ម៉ាក​យីហោ​អាហារូបត្ថម្ភ​ និង​របៀប​រស់នៅសកម្ម ​លេខ ១ នៅ​លើ​ពិភពលោក អស់​រយៈពេល​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា និង​ទទួលបានទំនុកចិត្តថាជាក្រុមហ៊ុនដែលផ្តល់ជូន​នូវ ប្រូតេអ៊ីន​ក្រឡុក​លេខ ១ នៅ​លើ​ពិភពលោក (protein shake)។ ឥទ្ធិពល​របស់​ក្រុមហ៊ុន​លាតសន្ធឹងទាំងទៅលើ ​ការ​ឧបត្ថម្ភ​ក្រុមកីឡា និង​អត្តពលិក​ជាង ១៥០ ក្រុម​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កីឡាករ​បាល់ទាត់​អន្តរជាតិ​ដ៏​ល្បីល្បាញគឺលោក Cristiano Ronaldo ផងដែរ។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។