ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-03-16 · 12,881 ដងមើល

ពេលមករដូវ ស្បែកអាចនឹងប្រែប្រួលហ្នឹង...

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2
ក្នុងអត្ថបទនេះ១.  ដំណាក់កាលស្បែកមិនស្អាត©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

មិត្តៗនារីធ្លាប់កត់សម្គាល់ដែរឬទេថា ស្បែករបស់អ្នកពេលខ្លះក៏ស្អាតល្អ តែពេលខ្លះទៀតក៏ស្រាប់តែកើតមុន ស្រអាប់ ហើយពេលខ្លះទៀតក៏ស្ងួតមើលទៅមិនស្អាតសោះ។      ការពិតទៅ ស្បែករបស់ស្ត្រីតែងតែមានការប្រែប្រួលទៅតាមវដ្តរដូវ ដោយសារតែមានការប្រែប្រួលកម្រិតអ័រម៉ូននៅមុន កំឡុង និងក្រោយការមករដូវ ដែលកំណត់បាននូវបម្រែបម្រួលរបស់ស្បែកជា បីដំណាក់កាល។ ចង់ដឹងទេថា ដំណាក់កាលទាំងនោះមានអ្វីខ្លះ ហើយថាតើគួរ និងមិនគួរធ្វើអ្វីខ្លះក្នុងដំណាក់កាលនីមួយៗ ដើម្បីឲ្យអ្នករក្សាបានស្បែកស្រស់ស្អាតគ្រប់កាលៈទេសៈ?

១.  ដំណាក់កាលស្បែកមិនស្អាត

ជាទូទៅ រយៈពេលមួយសប្តាហ៍មុនពេលមករដូវ និងថ្ងៃដំបូងនៃការមករដូវស្បែករបស់យើងអាចនឹងលេចចេញមុននៅលើផ្ទៃមុខ។   នៅដំណាក់កាលនេះទោះបីជាកម្រិតនៃអ័រម៉ូនអឺស្រ្តូសែនមានការធ្លាក់ចុះតែបន្តិចក៏ដោយ ក៏នៅតែមានការកើនឡើងនូវការផលិត និងបញ្ចេញខ្លាញ់លើផ្ទៃមុខ ដែលបង្កឲ្យ ស្ទះរន្ធញើស  និងបណ្តាលឲ្យកើតមុនជាពិសេសនៅតំបន់ចង្កានិងថ្ពាល់ផងដែរ។

Dos •      ប្រើប្រាស់ផលិតផលសម្អាតផ្ទៃមុខដែលមានកម្រិតpHទាប •      បង្កើនការសម្អាតស្បែកជាប្រចាំ •      ឧស្សាហ៍សម្អាតធូលី ញើស និង គ្រឿងសម្អាង •      ធ្វើការជម្រុះកោសិកាចាស់ៗ

Don’ts •    កុំបរិភោគចំណីអាហារដែលសម្បូរជាតិខ្លាញ់ •    កុំធ្វើការញេចមុនព្រោះវាអាចធ្វើឲ្យមានស្នាមលើផ្ទៃមុខ •    ចៀសវាងការប្រើប្រាស់ផលិតផលដែលមានជាតិកាត់ខ្លាំងចំពោះស្បែក

២.   ដំណាក់កាលស្បែកស្ងួត ដំណាក់កាលនេះចាប់ផ្តើមនៅថ្ងៃទី៥នៃការមករដូវ។ ក្នុងពេលនេះស្បែកនឹងមានសភាពស្ងួត របក និងមានភាពស្រអាប់ ដោយសារកម្រិតអ័រម៉ូនអឺស្រ្តូសែននៅតែបន្តថយចុះខ្លាំង។ លើសពីនេះទៅទៀតនៅកំឡុងពេលនេះ ស្បែកមានលក្ខណៈងាយនឹងខូចខាត និងមានប្រតិកម្ម។

Dos •    គេងឲ្យបានគ្រប់គ្រាន់ •    ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកជាប្រចាំ •    ធ្វើលំហាត់ប្រាណ •    មុជទឹកក្តៅ •    ផឹកទឹកឲ្យបានច្រើន •    ប្រើប្រាស់វីតាមីន C ដើម្បីឲ្យស្បែកមានភាពភ្លឺរលោង

Don’ts •    ចៀសវាងកុំធ្វើការផ្លាស់ប្តូរគ្រឿងសម្អាងថ្មី •    កុំធ្វើការងារដែលនាំឲ្យអ្នកមានអារម្មណ៍ធុញថប់។

៣.  ដំណាក់កាលស្បែកស្រស់ផូរផង់ នៅពេលពាក់កណ្តាលនៃវដ្តរដូវ ភាពភ្លឺរលោងរបស់ស្បែកបានត្រឡប់មកវិញ ពេលនេះហើយដែលស្បែករបស់អ្នកមានភាពស្រស់ស្អាត ហើយអ្នកក៏មានអារម្មណ៍ស្រស់ថ្លាផងដែរ។ ដោយសារតែបរិមាណអ័រម៉ូនអឺស្រ្តូសែនមានការកើនឡើងខ្លាំងធ្វើឲ្យស្បែកមានសភាពតឹងណែន មានសំណើម ហើយរន្ធញើសក៏រួមតូច ព្រមទាំងការផលិតកូឡាជែនក្នុងខ្លួន ក៏មានការកើនឡើងដែរ។

Dos •    ធ្វើការជម្រុះកោសិកាចាស់ៗ •    ប្រើប្រាស់ម៉ាសបិទមុខដែលប្រឆាំងនឹងភាពចាស់ •    ប្រើប្រាស់ឡេការពារកម្តៅថ្ងៃ

Don’ts •    កុំធ្វើការផាត់មុខដោយប្រើម្សៅទ្រនាប់ក្រាស់ៗពេក ដើម្បីទុកឲ្យកោសិកាដកដង្ហើម •    កុំប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលសម្បូរជាតិខ្លាញ់

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ