2017-04-03 · 4,504 ដងមើល
ស្បែកឡើងជ្រាំងគួរត្រូវបានដោះស្រាយដោយរបៀបណា?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សំណួរ៖ នាងខ្ញុំមកពីខេត្តបាត់ដំបង មានចម្ងល់ថាហេតុអ្វីបានជាស្បែកឡើងជ្រាំង (រន្ធរោមធំៗ)ពិសេសនៅដើមដៃ? ធ្វើយ៉ាងណាទើបអាចដោះស្រាយបាន?
ចម្លើយ៖ ការឡើងជ្រាំងនៅដើមដៃ ភាគច្រើនបណ្ដាលមកពីការជិតរន្ធរោមបង្កឲ្យទៅជាគ្រាប់គីស ឬមុនតូចៗនៅលើខ្លួនដែលហៅថាមុនខ្លួនហើយភាគច្រើនវាកើតឡើងដោយឯកឯង ឬក៏បុគ្គលដែលនៅកន្លែងម៉ាស៊ីនត្រជាក់ច្រើនម៉ោងក្នុងមួយថ្ងៃដែលអាចបណ្ដាលឲ្យស្បែកស្ងួត។
ចំពោះដំណោះស្រាយ ប្រសិនបើការឡើងជ្រាំងកើតឡើងដោយខ្លួនឯង (ធម្មជាតិ) ពោលគឺអ្នកជំងឺសម្បូរទៅដោយអ័រម៉ូន យើងត្រូវព្យាបាលដោយអ័រម៉ូនដើម្បីទប់ទល់នឹងអ័រម៉ូន។ តែប្រសិនបើការឡើងជ្រាំងកើតឡើងដោយសារការនៅក្នុងម៉ាស៊ីនត្រជាក់ច្រើនម៉ោង យើងត្រូវបន្ថយកម្រិតត្រជាក់កុំឲ្យត្រជាក់ពេក ត្រូវលាបឡេផ្តល់សំណើមការពារកុំឲ្យស្បែកស្ងួត និងប្រើប្រាស់សារធាតុ Keratolytic ដូចជាពពួក Salicylic Acid និង Retinoic Acid ដើម្បីឲ្យសារធាតុខ្លាញ់ចេញមកក្រៅ ហើយរន្ធរោមក៏លែងរួមតូច និងស្បែកមានដំណើរការធម្មតាវិញ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។