0%
2017-04-03 · 7,838 ដងមើល
ឧស្សាហ៍ហើមអញ្ចាញធ្មេញ ទោះលេបថ្នាំហើយក៏មិនបាត់?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
1 / 1
សំណួរ៖ ខ្ញុំបាទអាយុ ៤០ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ខ្ញុំឧស្សាហ៍ហើមអញ្ចាញធ្មេញ ហើយប្រពន្ធខ្ញុំក៏ទៅផ្សំថ្នាំនៅឱសថស្ថានឲ្យខ្ញុំលេបទៅក៏បាត់វិញ។ តើនេះបណ្តាលមកពីអ្វី? ហើយខ្ញុំលេបថ្នាំរាល់ពេលដែលហើមបែបនេះ ជាវិធីព្យាបាលត្រឹមត្រូវទេ?
ចម្លើយ៖ ការហើមអញ្ចាញអាចបណ្តាលមកពីរលាកអញ្ចាញ ដោយសារមានកំបោរច្រើននៅជើងធ្មេញ ឬដោយសារអាប់សែធ្មេញ។ ដូចនេះ លោកត្រូវទៅជួបទន្តពេទ្យជំនាញដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះការលេបថ្នាំបំបាត់ហើមមិនមែនជាដំណោះស្រាយត្រឹមត្រូវទេ។
បកស្រាយដោយ ៖ ទន្តបណ្ឌិត យិន ស៊ីថន សាស្រា្តចារ្យក្នុងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងម្ចាស់គ្លីនិកធ្មេញ ប្រាយស្មាល